ក្រុម PSG បានបរាជ័យជាលើកទី២ ហើយក្នុងការប្រកួតពានរង្វាន់លីគកំពូលបារាំង កាលពីពេលកន្លងទៅ ដោយចាញ់ក្រុម Marseille ១-០។
អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះទៀតនោះ គឺនៅចុងម៉ោងទៅហើយ មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រហូតដល់កីឡាករច្រើននាក់ទទួលបានកាតក្រហម។ ដោយក្នុងនោះក៏មាន Neymar ម្នាក់ផងដែរ ក្រោយពីរូបគេបានរុញក្បាលរបស់ Gonzalez ក្រុម Marseille ។ ការឈ្លោះគ្នានោះដែរ ត្រូវបានគេដឹងថាមកពីមានការប្រើពាក្យមិនសមរម្យ រើសអើងគ្នា។
Neymar បន្ទាប់ពីបានកាតក្រហមនោះហើយ បានសរសេរនៅលើបណ្ដាញសង្គមថា រូបគេស្ដាយណាស់ ដែលមិនបានវាយ ចំកណ្ដាលមុខរបស់ Gonzalez ។ ដោយសាមីខ្លួនអះអាងថា ការបានកាតក្រហមរបស់គេ គឺមិនធ្វើឱ្យខ្លួនស្ដាយក្រោយទេ ព្រោះ Gonzalez នេះ បានប្រើពាក្យសម្ដីមើល ងាយរូបគេជាខ្លាំង៕
ដោយ៖ sabay