ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា នៅថ្ងៃអាទិត្យនេះ ប្រទេសហ្វីលីពីន បានធ្វើការនិរទេសខ្លួននាវីទោ សហរដ្ឋអាមេរិកម្នាក់ ដែលបានកាត់ទោសពីបទសម្លាប់មនុស្សដែលជាស្ត្រីកែភេទ នៅក្នុងតំបន់អាស៊ីអាគ្នេយ៏ នៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីគាត់ត្រូវបានគេផ្តល់ ការលើកលែងទោស ដោយប្រធានាធិបតី Rodrigo Duterte ។
នាវីទោ Joseph Scott Pemberton បានចាកចេញពីព្រលាន យន្តអន្តរជាតិក្រុងម៉ានីល នៅវេលាម៉ោង៩និង១៤ព្រឹក ម៉ោងក្នុងស្រុក ដែលមានយន្តនោះអាមេរិកាំង ដែលធ្វើដំណើរទៅមកសម្រាប់អាមេរិក ។ នេះបើយោងតាមការស៊ើប ការិយា័យស៊ើប Dana Sandoval បានថ្លែងដូច្នេ ។
លោក Pemberton ត្រូវបានគេទទួលស្គាល់ នឹងបង្ហាញពីដំណើរ របស់គាត់ទៅកាន់ព្រលានយន្តហោះ ។ សករៅបានថ្លែងឲ្យដឹងតាមកញ្ចក់ទូរទស្សន៍ PTV-4។
លោក Jaime Morente គណៈកម្មាធិការ នៃការិយាល័យអន្តោប្រវេសន៍ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “ដូចអ្វីដែលបានដឹងអំពីការនិរទេសខ្លួន ដែលបង្គាប់ប្រឆំាងនឹងរូបគាត់ ហើយលោក Pemberton បានត្រូវចុះក្នុងបញ្ជីខ្មៅរបស់ការិយាល័យ ដោយហាមប្រាមគាត់ មិនឲ្យវិលចូលប្រទេសយើងវិញឡើយ ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា