កីឡា

Suarez នឹង​អង្គុយ​កៅអី​បម្រុង​ពេញ​១​រដូវ​កាល ​បើ​មិន​ចេញ​ពី Barcelona

​ខ្សែ​ប្រយុទ្ធ Luis Suarez ​នឹង​អង្គុយ​កៅអី​បម្រុង​ពេញ​១​រដូវ​កាល​នេះ​តែ​ម្ដង ប្រសិន​បើ​រូបគេ​នៅ​តែ​ស្រលាញ់​និង​ចង់​បន្ដ​លេង​ឱ្យ​ក្រុម FC Barcelona ​រដូវ​កាល​នេះ​។

​លោក Koeman ​មិន​បាន​ចាត់​ទុក Suarez ​ជា​កីឡាករ​ដែល​ត្រូវ​ប្រើប្រាស់​នោះ​ទេ។ ​នេះ​មាន​ន័យ​ថា​រូបគេ​ត្រូវ​បាន​អ្នក​ចាត់ការ​ប្រាប់​ឱ្យ​រក​ក្លឹប​ថ្មី​លេង​ហើយ ព្រោះ​បើ​នៅ​ក៏​មិន​អាច​លេង​បាន​ដដែល។ Juventus ​ជា​ក្រុម​ដែល​ចង់​បាន​រូបគេ​ជាង​គេ ​ប៉ុន្តែ​សាមី​ខ្លួន​ហាក់​ដូចជា​នៅ​អាល័យ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​ណាស់ ​មិន​ចង់​ចាកចេញ​ទេ ពោល​គឺ​ចង់​លេង​ឱ្យ​អស់​កុងត្រា​ដែល​នៅ​សល់​១​រដូវ​កាល​ទៀត​តែ​ម្ដង។

​ប្រសិន​បើ​រូបគេ​ចង់​នៅ​ទៀត ​នោះ​អាច​នៅ​ទៀត​បាន ប៉ុន្តែ Suarez ​នឹង​ប្រឈម​ទៅ​នឹង​ការ​អត់​បាន​លេង​ពេញ​១​រដូវ​កាល​តែ​ម្ដង ពោល​គឺ​អង្គុយ​កៅអី​បម្រុង ឬ​គ្មាន​ឈ្មោះ​លេង​នោះ​ទេ។ ​ដោយ​សូម្បី​តែ​បញ្ជី​ឈ្មោះ​ប្រកួត​មិត្តភាព​កន្លង​ទៅ ក៏​អតីត​ខ្សែ​ប្រយុទ្ធ Liverpool ​រូប​នេះ មិន​ត្រូវ​បាន​លោក Koeman ​ដាក់​ឱ្យ​លេង​ផង​ដែរ៕

ប្រភព៖sabay

Most Popular

To Top