សុខភាព និង ផ្លូវភេទ

តើមានមូលហេតុអ្វីខ្លះ ដែលអាចធ្វើឲ្យទារកអាយុមួយខែ មិនព្រមគេង?

ការគេងពិតជាសំខាន់ណាស់ ចំពោះមនុស្សគ្រប់រូប ជាពិសេសទារក បើគេមិនព្រមគេង នោះវាមិនត្រឹមតែធ្វើឲ្យអ្នកមិនអាចគេង ថែមទាំងអាចប៉ះពាល់សុខភាពកូនទៀតផង ដូចនេះអ្នកត្រូវតែស្វែងយល់ពីមូលហេតុដែលធ្វើឲ្យគេមិនគេង ជាមុនសិន ទើបងាយស្រួលធ្វើឲ្យកូនគេងលក់។ តើមានមូលហេតុអ្វីខ្លះដែលអាចធ្វើឲ្យកូន គេងមិនលក់នោះ?

កត្តាបរិស្ថាន

នៅពេលដែលកូនគេងនៅកន្លែងដែលមានសម្លេងថ្លង់ កូនមិនអាចគេងបានឡើយ ជាពិសេសការស្លៀកពាក់ខោអាវច្រើនពេក និងតិចពេកក៏អាចធ្វើឲ្យកូនគេងមិនលក់ដែរ ដោយសារតែនៅពេលដែលអ្នកស្លៀកពាក់ឲ្យកូនច្រើនជាន់ពេក វានឹងធ្វើឲ្យកូនមានអារម្មណ៍មួលម៉ៅ ហើយកូននឹងយំ រករឿងមិនព្រមគេងជាមិនខានឡើយ។

កត្តាបរិភោគមិនឆ្អែត

មានទារកជាច្រើន ជាពិសេសទារកដែលទើបនឹងកើតបានមួយខែ តែងតែឃ្លានជានិច្ច ហើយនៅពេលដែលគេឃ្លាន គេមិនព្រមគេងឡើយ ហើយតែងតែបែរចុះបែរឡើងនៅលើគ្រែ ហើយមាត់តែងតែជញ្ជក់ នោះបញ្ជាក់ថាកូនឃ្លានហើយ ដូចនេះអ្នកគ្រាន់តែឲ្យគេបៅទឹកដោះគោ គេនឹងគេងលក់ស្រួលជាមិនខាន។

ពោះរបស់កូនមិនស្រួល

នៅពេលដែលកូនមិនស្រួលពោះ ដូចជា ៖ ហើមពោះ ទល់លាមក ឬឈឺពោះ កូននឹងរករឿងមិនព្រមគេងឡើយ ដូចនេះអ្នកអាចប្រើប្រេងខ្យល់កូនក្មេងមកលាបឲ្យកូនបាន នោះកូននឹងមានអារម្មណ៍រាងធូរស្រាលជាងមុន ជាហេតុដែលអាចធ្វើឲ្យកូនអាចគេងលក់ស្រួលបាន។

កត្តាជំងឺ

នៅពេលដែលកូនកើតមានជំងឺផ្សេងៗដូចជា ៖ ផ្តាសាយ រលាកបំពង់ក រលាកសួត រលាកក្រពះ និងពោះវៀន នោះកូននឹងតែងតែរករឿង ហើយមិនព្រមគេងទេ ដូចនេះអ្នកត្រូវតែចេះសង្កេតពីអាការៈទាំងនោះ ដើម្បីនាំកូនទៅព្យាបាលជាបន្ទាន់ នោះក្រោយពេលដែលគេជាសះស្បើយ គេនឹងមិនរករឿងមិនព្រមគេងឡើយ។

កត្តាភ័យខ្លាច

នៅពេលដែលកូនភ័យខ្លាំង ឬត្រូវគេធ្វើបាប នោះកូនមិនអាចចូលគេងបានទេ គេនឹងរករឿងអ្នកដល់ភ្លឺ ជាងនេះទៅទៀត បើគេលេងច្រើន ហើយអារម្មណ៍សប្បាយខ្លាំង នោះពេលយប់ក៏គេមិនគេងដូចគ្នា​ ដូចនេះអ្នកមិនត្រូវលេងជាមួយកូនច្រើននៅពេលព្រឹកនោះទេ ហើយក៏មិនត្រូវធ្វើទង្វើមួយចំនួនដែលអាចប៉ះពាល់ដល់អារម្មណ៍កូនដែរ បើអ្នកចង់ឲ្យគេចូលគេងបានស្រួល ហើយមិនរករឿងអ្នក៕ប្រភព៖health

Most Popular

To Top