អង់គ្លេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា ការវិនិច្ឆ័យទៅលើវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford University នឹងធ្វើឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈដោយសារតែមានសេចក្តីរាយការណ៍មួយពាក់ព័ន្ធនឹងប្រសិទ្ធិភាពចំពោះអ្នកជំងឺម្នាក់នៅចក្រភពអង់គ្លេស ។
គួររំលឹកថា កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា ការសិក្សាជាច្រើន បានត្រូវផ្អាក ទន្ទឹមនឹងមានការស៊ើបអង្កេត ថាតើ មានប្រតិកម្ម ដែលមានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំង ។
ប៉ុន្តែកាលពីថ្ងៃសៅរ៍ សាកលវិទ្យាល័យ បានឲ្យដឹងថា វានៅតែមានចាត់ទុកថា នៅតែមានសុវត្ថិភាព ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល Matt Hancock បានស្វាគមន៍ចំពោះដំណឹងនេះ ដែលថា ការវិនិច្ឆ័យនឹងត្រូវធ្វើឡើងវិញ ។
គាត់បានឲ្យដឹងទៀតថា “នេះជាការផ្អាក ដែលបង្ហាញឲ្យដឹង ហើយយើងនឹងនៅតែធ្វើវាដោយមានសុវត្ថិភាពតាំងពីដំបូងមកម្ល៉េះ ។ យើងនឹងគាំទ្រដល់អ្នកវិទ្យាសាស្ត្ររបស់យើង ដើម្បីពាំនាំនូវវ៉ាក់សាំងដែលមានប្រសិទ្ធិភាពមួយយ៉ាងឆាប់បំផុត ដែលមានសុវត្ថិភាពអាចទទួលយកបាន” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា