ព្រឹត្តិការណ៍

ត្រីបាឡែនមួយហ្វូង ហែលវង្វេងចូល ក្នុងទន្លេក្រពើ ជាដំបូង នៅប្រទេស អូស្រា្តលី

BBC៖ ក្រុមមន្រ្តីអូស្រ្តាលីនិយាយថា ពួកគេនឹងព្យាយាមដឹកនាំត្រីបាឡែនត្រឡប់ ចេញពីទន្លេដែលមានសត្វក្រពើ ដែលស្ថិតនៅក្នុងដែនដី  Northern Territory វិញបន្ទាប់ពីពួកវា (ត្រីបាឡែន) បានវង្វេង ឆ្ងាយពីសមុទ្រចម្ងាយ ៣០ គីឡូម៉ែត្រ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកជំនាញជឿជាក់ថា ត្រីបាឡែនផ្សេងទៀត បានធ្វើចំណាកស្រុកតាមសមុទ្រប្រចាំឆ្នាំ ហើយមានត្រីបាឡែនខ្លះ ហែល ខុសផ្លូវ។

ត្រីបាឡែនពីរក្បាល ក្រោយមកអាចហែលចេញពីទន្លេបាន ប៉ុន្តែនៅសល់យ៉ាងហោចណាស់មួយក្បាលនៅក្នុងទន្លេដែលមានសត្វក្រពើនោះដដែល។ វាជាករណីដំបូងដែលគេដឹងថា ត្រីបាឡែនមួយក្បាលត្រូវបានគេរកឃើញនៅក្នុងទឹកដីក្រពើរហូតមកដល់ពេលនេះនៅឆ្ងាយពីមាត់សមុទ្រក្នុងប្រទេសអូស្ត្រាលី។

ដោយបានប៉ាន់ប្រមាណថា ត្រីបាឡែនមានប្រវែង ១៦ ម (៥២ ហ្វីត) ត្រីបាឡែន humpback ត្រូវបានគេចាត់ទុកថាមិនទំនងជាត្រូវរំខានដោយសត្វក្រពើនោះទេ ប៉ុន្តែក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃច័ន្ទថា យ៉ាងណាក៏ដោយ ហានិភ័យនេះអាចនឹងកើនឡើងប្រសិនបើត្រីបាឡែននឹងជាប់នៅក្នុងទឹករាក់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top