ព័ត៌មានអន្តរជាតិ

កប៉ាល់អាយុ៤០០ឆ្នាំ ប្រើដោយចក្រភពហូឡង់ រកឃើញនៅបាតសមុទ្របាល់ទិក

ហូឡង់៖ កប៉ាល់គេជឿជាក់ថា ត្រូវបានប្រើដោយចក្រភពហូឡង់ អំឡុងសតវត្សរ៍ទី១៧ ស្ថិតក្នុងស្ថានភាព ល្អឥតខ្ចោះដូចដើម ត្រូវបានគេរកឃើញ នៅបាតសមុទ្របាល់ទិក បន្ទាប់ពីកប៉ាល់មួយនេះ បាត់ខ្លួនអស់រយៈពេលរាប់រយឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

កប៉ាល់ត្រូវបានគេស្គាល់ថា ស្លាបមាន់គឺជាកប៉ាល់មាន៣ជាន់ ដែលត្រូវបានរចនាឡើង ដើម្បីបង្កើនសមត្ថភាពដឹកទំនិញ និងកាត់បន្ថយចំនួននាវិកអប្បបរមា និងមិនមានកាំភ្លើងផង។ វាត្រូវបានបង្កើតឡើង ដោយមានប្រព័ន្ធ ខួងយកតែមួយគត់ អាចឲ្យនាវិកតូចជាងមុន និងកែសំម្រួលការលក់ ដោយបង្កើនទំហំទំនេរ និងកាត់បន្ថយថ្លៃដើម។

លោក Jouni Polkko មកពីទីក្រុង Badewanne ក្រុមអ្នកមុជទឹក បានរកឃើញបំណែក បាននិយាយថា មិនមានតម្រុយណាមួយ ដើម្បីពន្យល់ពីជោគវាសនា របស់កប៉ាល់នោះទេ។ ប្រហែលជាវាជួបព្យុះ ឬក៏ម៉ាស៊ីនបូមទឹកជាប់គាំង ហើយកប៉ាល់មានទឹកច្រើនពេក ដោយសារតែការលេចធ្លាយ។

ក្រុមអ្នកមុជទឹកបាននិយាយថា ពួកគេបានសង្កេតឃើញ ការខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ ចំពោះនាវា ត្រូវបានគេជឿថា បណ្តាលមកពីសំណាញ់នេសាទ។ ពួកគេថែមទាំងបានមើលឃើញថា កន្លែងផ្ទុកបានពេញ ទោះបីវាមិនអាច និយាយបានថា តើកប៉ាល់នោះដឹកអ្វី ដោយសារតែដីល្បាប់ មានអាយុកាល ៤០០ ឆ្នាំក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top