ព្រឹត្តិការណ៍

ដឹងអត់ថា ហ៊ីត្លែរចូលទៅ សំងំលាក់ខ្លួន ក្នុងលេនដ្ឋាន អស់ រយៈពេល១០៥ថ្ងៃមុនការ​ ធ្វើអត្តឃាតខ្លួនឯង

ប្រវត្តិសាស្ត្រ៖ហ៊ីត្លែរបានចូលនិវត្តន៍ នៅលេនដ្ឋានរបស់ខ្លួនបន្ទាប់ពីបាន សម្រេចចិត្តបន្តការស្នាក់នៅក្នុងទីក្រុងប៊ែកឡាំងក្រោយ ការឡោមព័ទ្ធដ៏ជាប្រវត្តិសាស្ត្រនិងចុងក្រោយនៃសង្រ្គាម។ ទីស្នាក់ការចុងក្រោយ របស់ហ៊ីត្លែរជាអធិការបតីដ៏ផ្តាច់ ការនាសម័យនោះមានបន្ទប់តូចៗចំនួន១៨នៅពីក្រោមដី និងមានគ្រឿងបរិក្ខារគ្រប់គ្រាន់ ដោយមានទឹកនិងផ្គត់ផ្គង់អគ្គិសនីផងដែរ។

ហ៊ីត្លែរបានចាប់ផ្តើមចូលទៅស្នាក់នៅ ក្នុងលេនដ្ឋានក្រោមដីរបស់ខ្លួន នាថ្ងៃទី១៦ខែមករាកាលពីឆ្នាំ១៩៤៥ហើយបន្តស្នាក់នៅទីនោះ អស់រយៈពេល១០៥ក្រោយការឡោមព័ទ្ធប៉ុន្តែក្រោយមកទើបគាត់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង នៅក្នុងបន្ទប់ធ្វើការខ្លួនឯង។

ក្នុងកំឡុងពេលលាក់ខ្លួនគាត់បានចាកចេញ ពីទីតាំង របស់ខ្លួនតិចតួចបំផុតក្នុងនោះមានតែម្តងគត់ដើម្បីជួបជាមួយនឹងក្រុមយុវជន ហ៊ីត្លែរហើយ បានចំណាយពេលវេលាភាគច្រើនរបស់គាត់ទៅលើការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុនិងអ្វីដែលសេសសល់ ពីវិស័យការពារជាតិអាឡឺម៉ង់ហើយមានមនុស្សមួយចំនួនប៉ុណ្ណោះដែលបានធ្វើដំណើរចូលទៅកាន់ ទីកន្លែងរបស់គាត់ស្នាក់នៅបានក្នុងនោះមានដូចជាHermann Goering, Heinrich, Himmler, Joachim von Ribbentropនិងគូដណ្តឹងរបស់គាត់គឺនាងEva Braunដែលក្រោយ មកនាងគឺជាអ្នកស្ម័គ្រស្មោះចុងក្រោយដែលបានសម្រេចចិត្ត ធ្វើអត្តឃាតជាមួយហ៊ីត្លែរនៅ ក្នុងការប្រតិបត្តិឡោមព័ទ្ធមួយរបស់យោធារុស្សី៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top