តូក្យ៖ការកាត់ក្តីការប្រព្រឹត្តមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Greg Kelly បានចាប់ផ្តើមកាលពីថ្ងៃអង្គារដោយលោក Kelly បាននិយាយថា លោកមិនបានប្រព្រឹត្តិបទឧក្រិដ្ឋអ្វីទេ ហើយលោកបានត្រឹមតែព្យាយាមមិនឲ្យប្រធានរបស់លោក គឺលោកCarlos Ghosn ចាកចេញពីទីនោះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ការចោទប្រកាន់នៅមជ្ឈមណ្ឌលតុលាការក្រុងតូក្យូជុំវិញតួនាទីរបស់លោក Kellyសម្រាប់ការខកខានមិនបានរាយការណ៍ទៅអាជ្ញាធរជប៉ុនអំពីសំណងអនាគតរបស់លោក Ghosn ដែលបានដឹកនាំក្រុមហ៊ុន Nissan Motor Co អស់រយៈពេល២ទសវត្សរ៍។ រដ្ឋអាជ្ញាជប៉ុនបានគូសបញ្ជាក់ការចោទប្រកាន់ដោយពួកគេបាននិយាយថា នេះជាគ្រោងការណ៍ស្មុគស្មាញ និងអាថ៌កំបាំងដើម្បីផ្តល់ប្រាក់ខែដល់អតីតនាយកប្រតិបត្តិ លោក Carlos Ghosn ច្រើនជាងចំនួនទឹកប្រាក់ដែលក្រុមហ៊ុនតម្រូវឲ្យបង្ហាញជាផ្លូវការ។
លោក Kelly បានបដិសេធការចោទប្រកាន់នេះហើយបាននិយាយថា អ្វីគ្រប់យ៉ាងបានធ្វើគឺមានគោលបំណងដើម្បីរក្សាលោក Ghosn ដែលលោកបានហៅថា ជា“ ប្រតិបត្តិដ៏អស្ចារ្យ” នៅក្រុមហ៊ុន Nissan ។ អានពីសេចក្តីថ្លែងការណ៍មួយលោក Kelly បាននិយាយថា នេះគឺជាផលប្រយោជន៍ល្អបំផុតរបស់ក្រុមហ៊ុន Nissan” ។
លោក Kelly បានបើកសវនាការនៅថ្ងៃកំណើតគម្រប់អាយុ ៦៤ ឆ្នាំរបស់លោក បាននិយាយថា “ខ្ញុំបដិសេធការចោទប្រកាន់នេះ។ ចំណែកលោក Ghosn ត្រូវបានចាប់ខ្លួននៅចុងឆ្នាំ ២០១៨ ក្នុងពេលតែមួយជាមួយលោក Kelly ប៉ុន្តែបានលោកនៅក្រៅឃុំហើយបានភៀសខ្លួនទៅកាន់ប្រទេសលីបង់កាលពីចុងឆ្នាំមុន។
ដោយសារប្រទេសលីបង់មិនមានសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នជាមួយប្រទេសជប៉ុនទេ លោកប្រហែលជាមិនដែលប្រឈមមុខនឹងការកាត់ទោសឡើយ ប៉ុន្តែលោក Kelly បានបង្ហាញថា គ្មានការប្រឆាំងណាបង្សល់ទុកឲ្យប្រឈមនឹងការកាត់ទោសខ្លួនឯងឡើយ៕ ដោយ៖លី ភីលីព