កីឡា

Grealish បញ្ចប់ព័ត៌មានគ្រប់យ៉ាង ក្រោយសម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប

កីឡាករខ្សែបម្រើ ស្លាបឆ្នើមរបស់ក្លឹប Aston Villa ដែលតែងតែមានព័ត៌មាន ចចាមអារ៉ាមក្នុងការចាកចេញពីក្លឹបជាពិសេស ផ្ទេរទៅលេងជាមួយ នឹងបិសាចក្រហម Man United នោះទីបំផុតបានសម្រេចចិត្តបន្តកុងត្រាថ្មី ហើយជាមួយនឹងក្លឹប។

Jack Grealish គឺជាកីឡាករឆ្នើមដែលដុះចេញ ពីថ្នាលយុវជនរបស់ក្លឹប Aston Villa តែម្តងហើយនៅសប្តាហ៍នេះគាត់ បានប្តេជ្ញាចិត្តចុងក្រោយមួយ ក្នុងការរស់នៅជាមួយ នឹងក្លឹបរហូតដល់ឆ្នាំ២០២៥ ដើម្បីបញ្ចប់ទៅនូវព័ត៌មាន មិនពិតទាំងអស់នោះ។

ក្រៅតែពីបានបង្ហាញអារម្មណ៍ រីករាយក្នុងការបន្តលេងនៅ Villa Park កីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏ត្រូវបានដឹងដែរថា នឹងទទួលបានប្រាក់កម្រៃ រហូតទៅដល់១៤ម៉ឺនផោនក្នុងមួយសប្តាហ៍ជាមួយនឹងកុងត្រាថ្មី៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top