បរទេស៖ នៅចុងខែសីហាកាសែត The Times បានរាយការណ៍ថា យោធាកំពូលរបស់ចក្រភពអង់គ្លេស កំពុងអណ្តែតគំនិតនៃ ការបំផ្លាញរថក្រោះទាំងអស់ នៅក្នុងប្រទេស ក្នុងគោលបំណងធ្វើទំនើបកម្ម កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិ ចក្រភពអង់គ្លេសលោក Ben Wallace បានបញ្ជាក់យ៉ាងច្បាស់ថា យានគ្មានមនុស្សបើក (UAVs) អាចជំនួសកងទ័ពអង់គ្លេស នៅក្នុងសង្គ្រាមនាពេលអនាគត ដោយលោកអះអាងថា សត្រូវរបស់ប្រទេសនេះ បានសម្របខ្លួនទៅនឹងបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន។
លោក Wallace បាននិយាយនៅក្នុងដំណើរទស្សនកិច្ច របស់នាវាកងទ័ពជើងទឹកអង់គ្លេសថ្មីបំផុតគឺ HMS Tamar នៅទីក្រុងឡុងកាលពីថ្ងៃចន្ទថា “ ជំនួសឱ្យការប្រមូលផ្តុំ និងការកៀរគរកម្លាំងនាពេលអនាគត នេះគឺអំពីល្បឿនការត្រៀមខ្លួន និងភាពធន់ប្រតិបត្តិការជាច្រើនទៀត នៅក្នុងដែនថ្មីបំផុតក្នុងលំហ អវកាសតាមអ៊ិនធឺរណែត និងតាមសមុទ្រ និងធ្វើការដើម្បីការពារ ជម្លោះក៏ដូចជាការឈ្នះវា” ។
លោកបានលើកឡើងពីការ ត្រួតពិនិត្យឡើងវិញរួមបញ្ចូលគ្នា នៃគោលនយោបាយការបរទេស សន្តិសុខការពារជាតិ និងការអភិវឌ្ឍអន្តរជាតិ ដែលនឹងត្រូវបានចេញផ្សាយ ក្នុងពេលឆាប់ៗនេះ ដែលលោកបាននិយាយថា នឹងមានលទ្ធផលនៅក្នុង“ ការផ្លាស់ប្តូរជំហាន” ទាក់ទងនឹងយោធាចក្រភពអង់គ្លេស ដែលនឹងត្រូវផ្លាស់ប្តូរឡើងវិញដូចពេលមុនៗ ៕
ប្រែសម្រួលៈ ណៃ តុលា