បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃចន្ទបានសរសេរថា រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានប្រកាសថា សហរដ្ឋអាមេរិកនៅតែមាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រទេសតួកគី នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ដោយជំរុញឱ្យមានការបញ្ចប់ នូវការទូតមួយចំពោះវិបត្តិដណ្តើម ផលប្រយោជន៍ធម្មជាតិរវាងគ្នា។
គួរឲ្យដឹងដែរថា ភាពតានតឹងនៅភាគខាងកើត មេឌីទែរ៉ាណេបានកើនឡើង ដោយសារការទាមទារ និងបណ្តឹងតបដែល ប្រទេសតួកគី នឹងប្រទេសក្រិកព្រមទាំង កោះស៊ីបផងនៅក្នុង តំបន់ដែនសមុទ្រដែលគេជឿជាក់ថា សម្បូរទៅដោយឧស្ម័នធម្មជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់។
លោក Pompeo បាននិយាយនៅក្នុងដំណើរកម្សាន្តមួយ ទៅកាន់កោះស៊ីបរ កាលពីរាត្រីថ្ងៃសៅរ៍ដែលជាទី លោកបានជួបជាមួយប្រធានាធិបតី Nicos Anastasiades ថា បណ្តាប្រទេសក្នុងតំបន់ចាំបាច់ ត្រូវដោះស្រាយការខ្វែងគំនិតគ្នា រួមមានបញ្ហាសន្តិសុខ និងថាមពលនិងបញ្ហាដែនសមុទ្រការទូត និងដោយសន្តិភាព ៕
ប្រែសម្រួល៖ ស៊ុន លី