បរទេស៖ ការធ្វើឱ្យអាជីវកម្ម នៅគ្រប់ផ្នែកទាំងអស់ ត្រូវបានបញ្ឈប់ ហើយការឆ្លងរាលដាល នៃជំងឺឆ្លងវីរុសកូរ៉ូណា បានធ្វើឱ្យស្ត្រីរាប់ពាន់នាក់ ដែលប្រកបការងារផ្លូវភេទ បោះបង់មុខរបរនេះ។ មណ្ឌលដែលមាន ភ្លើងពណ៌ក្រហមដ៏ធំបំផុតមួយ នៅទីក្រុង Pune ភាគខាងត្បូងរដ្ឋ Maharashtra ប្រទេសឥណ្ឌា ត្រូវបានអនុញ្ញាត ឱ្យចូលធ្វើការវិញ នៅថ្ងៃអង្គារសប្តាហ៍បន្ទាប់ពីមាន ការរំខានជាច្រើនខែ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ការស្ទង់មតិមួយធ្វើឡើងដោយអង្គការសុខុមាលភាព របស់ NGO Asha Care Trust សម្រាប់អ្នកប្រកបរបរផ្លូវភេទ បាននិយាយថា ដោយមានការលំបាកដោយសារ ប្រាក់កម្ចីហួសកាលកំណត់ និងអាជីវកម្មមិនប្រាកដប្រជា, ៩៩ ភាគរយ នៃអ្នករកស៊ីផ្លូវភេទ នៅក្នុងទីក្រុង Pune របស់ប្រទេសឥណ្ឌា ឥឡូវនេះមានឆន្ទៈ ក្នុងការទទួលយកជម្រើស ជីវភាពជំនួស។
ភាគច្រើន នៃអ្នករកស៊ីផ្លូវភេទ ៩២,៧ ភាគរយនៅក្នុងតំបន់ Budhwar Peth ដែលជាសង្កាត់ ភ្លើងពណ៌ធំជាងគេទី ៣ របស់ប្រទេសឥណ្ឌា ដែលមានផ្ទះបនជិត ៧០០ និងអ្នករកស៊ីផ្លូវភេទប្រមាណ ៣ ០០០ នាក់បាននិយាយថា ពួកគេបារម្ភថា ភាពមិនប្រក្រតី នៃពាណិជ្ជកម្ម របស់ពួកគេនឹង មិនវិលត្រឡប់មកវិញឡើយ។
អ្នករកស៊ីផ្លូវភេទម្នាក់ មកពីតំបន់ភ្លើងពណ៌ក្រហមរបស់ Budhwar Peth បាននិយាយថា « យើងបានប្រឈមមុខនឹងការលំបាកជាច្រើន ក្នុងរយៈពេល ៤-៥ ខែចុងក្រោយនេះ។ ជាមួយនឹងថ្ងៃកន្លងផុតទៅ វាមានការលំបាក សម្រាប់ពួកយើងក្នុងការរស់រានមានជីវិត ដោយសារយើងគ្មានប្រាក់ចំណូល និងពិបាកសន្សំប្រាក់។ យើងទាំងអស់គ្នានៅទីនេះ មានកាតព្វកិច្ចចាប់ផ្តើមធ្វើជំនួញ ពីព្រោះយើងគ្មានមធ្យោបាយ ចិញ្ចឹមជីវិតទេ។ ដោយផ្តល់ឱកាសនេះ ខ្ញុំចង់រើសយកការប្រកបរបរចិញ្ចឹមជីវិតជំនួស ដូច្នេះខ្ញុំមានប្រភពចំណូល ប្រសើរជាងមុនដើម្បីទ្រទ្រង់ខ្លួនខ្ញុំនិងកូន ៗ របស់ខ្ញុំ»៕
ប្រែសម្រួលៈ ណៃ តុលា