បច្ចេកវិទ្យា

កូរ៉េខាងជើង បន្ដអភិវឌ្ឍសមត្ថភាព មីស៊ីលបើទោះកំពុងជួបវិបត្ដ និងទណ្ឌកម្ម

វ៉ាស៊ីនតោន៖ ឧត្តមសេនីយ Suh Wook ដែលជាអ្នកតែងតាំងជា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍ សមត្ថភាពមីស៊ីលរបស់ខ្លួន បើទោះជាកំពុងជួបវិបត្ដិទាំង សេដ្ឋកិច្ច ជំងឺ និងទណ្ឌកម្ម។

លោក Suh បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាបើកមួយក្នុងពេលបើក សវនាការបញ្ជាក់នៅឯរដ្ឋសភា ចំពេលមានការសន្និដ្ឋានថា កូរ៉េខាងជើង អាចបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីនៅខួបលើកទី៧៥ នៃការបង្កើតគណបក្សកាន់អំណាច របស់ខ្លួននៅថ្ងៃទី១០ ខែតុលា។

លោក Suh បានបញ្ជាក់ថា “កូរ៉េខាងជើង កំពុងផ្តោតលើការរៀបចំ សម្រាប់ខួបលើកទី ៧៥ នៃពិធីខួបលើកទី ៧៥ បន្ទាប់ពីការផ្អាកផែនការ សកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង កាលពីខែមិថុនា៕ដោយ ឈូក បូរ៉ា

Most Popular

To Top