ព័ត៌មានអន្តរជាតិ

នាវាពិឃាតអាមេរិក USS Roosevelt ធ្វើដំណើរទៅសមុទ្រ ខ្មៅសម្រាប់ប្រតិបត្តិការសន្តិសុខ

បរទេស៖ យោងតាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក នាវាពិឃាតសមត្ថភាពមីស៊ីល USS Rooseveltន ៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើដំណើរឆ្ពោះទៅសមុទ្រខ្មៅ ហើយវានឹងធ្វើប្រតិបត្តិការសន្តិសុខដែនសមុទ្រជាមួយសម្ពន្ធមិត្តណាតូនិងដៃគូនានា ក្នុងខណៈវាស្ថិតនៅក្នុងតំបន់នោះ។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នេះគឺជាលើកទី៦ហើយ ដែលនាវារបស់កងទ័ពជើងទឹកអាមេរិក បានធ្វើទស្សនកិច្ចសមុទ្រខ្មៅ នៅក្នុងឆ្នាំនេះ ដោយនាវាដែលធ្វើទស្សនកិច្ចថ្មីៗនេះបំផុតនោះ គឺនាវា USS Porter ដែលធ្វើដំណើរទៅនៅក្នុងខែកក្កដា។ 

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Ryan R. Kendall ជាមេបញ្ជាការនៃនាវាពិឃាត USS Roosevelt នោះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “នាវា Roosevelt បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះឱកាសធ្វើដំណើរទៅកាន់សមុទ្រខ្មៅ រួមជាមួយសម្ពន្ធមិត្តណាតូនិងដៃគូនានារបស់យើង”៕

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top