កីឡា

FIFA គាំទ្រប្រទេសនានា ឲ្យក្លិបដោះលែងកីឡាករ សម្រាប់ការប្រកួតជម្រុះ World Cup ក្រោយពន្យារពេល ដោយសារCOVID-19

GENEVA ៖ សហព័ន្ធបាល់ទាត់អាមេរិក ខាងត្បូងបាននិយាយថា ខ្លួនទទួលបានការធានាពី FIFA ថា ក្លិបនៅអឺរ៉ុបនឹងត្រូវដោះលែងកីឡាករទាំងអស់ សម្រាប់កាតព្វកិច្ចក្រុមជម្រើសជាតិ នៅពេលការប្រកួតជម្រុះ បាល់ទាត់ពិភពលោក ប្រចាំតំបន់ចាប់ផ្តើមនៅក្នុងខែតុលាខាងមុខ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការសម្រេចចិត្តនេះអាចបង្ក ឲ្យមានភាពមិនស្រួលនៅតាមក្លិបអឺរ៉ុប ជាមួយកីឡាករអាមេរិកខាងត្បូង ។ តំបន់នេះនៅតែឃើញមានអត្រាឆ្លងខ្ពស់ នៃការឆ្លងមេរោគ COVID-19 ហើយបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន តម្រូវឲ្យប្រជាជន ដែលធ្វើដំណើរមកពីអាមេរិកខាងត្បូង ស្ថិតកន្លែងដាច់ឆ្ងាយពីគេ។
ការប្រកួតជម្រុះពិភពលោក នៅអាមេរិកខាងត្បូង បានចាប់ផ្តើមតាំងពីខែមីនា នៅពេលការប្រកួតបើកត្រូវបានពន្យារពេលដោយសារ តែការរីករាលដាលនៃជំងឺឆ្លងវីរុស។
ទីបំផុតប្រេស៊ីលអាហ្សង់ទីន និងគូប្រជែងទ្វីប របស់ពួកគេគួរ តែចាប់ផ្តើមកម្មវិធីជុំទី ១៨ ជាមួយនឹងការប្រកួតនៅថ្ងៃទី ៨ និង ១៣ ខែតុលា ហើយ៤ថ្ងៃក្រោយ លីគអឺរ៉ុបវិលមក រកសកម្មភាពវិញ ។ វាមិនច្បាស់ទេថា តើ FIFA នឹងប្រកាន់ខ្ជាប់នូវច្បាប់ មានកាតព្វកិច្ចក្នុងការដោះលែងកីឡាករ រួមមានកីឡាករ Lionel Messi របស់ក្រុម Barcelona និងកីឡាករ Neymar របស់ក្លិប Paris Saint-Germain សម្រាប់ការឈប់សម្រាក អន្តរជាតិបានគ្រោងទុក ។

FIFA បានផ្តល់ការលើកលែង ជាបណ្តោះអាសន្នដល់ក្លិបមួយចំនួន មុនក្រុមជម្រើសជាតិអឺរ៉ុប ដែលលេង២ប្រកួតនៅខែកញ្ញា នៅពេលអាមេរិកខាងត្បូង និងទ្វីបផ្សេងទៀតពន្យារ ពេលការប្រកួតរបស់ពួកគេ ។ សហព័ន្ធកីឡាបាល់ទាត់ អាមេរិកខាងត្បូងបាននិយាយថា លោក Gianni Infantino ប្រធាន FIFA បានប្រាប់សមាជិករបស់ខ្លួនថាពួកគេនឹងអាចហៅកីឡាកររបស់ពួកគេពីគ្រប់ទិសទី នៃពិភពលោក៕ ដោយ៖លី ភីលីព

Most Popular

To Top