ភ្នំពេញ ៖ អ្នកប្រដាល់ ពេជ្រ ប៊ុនសិទ្ធ ក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ បានប្រើពេលត្រឹមតែ ២ទឹកប៉ុណ្ណោះ ផ្ដួលគូប្រកួត គឺអ្នកប្រដាល់ភួន ឡាំកូស៊ីន ក្លិបសាន់យ៉ាន់នាគា ខេត្តបន្ទាយមានជ័យ ដោយទាត់ឲ្យខូចជើង សម្រាប់ការប្រកួត នាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០លើសង្វៀន TV5ព្រែកកំពឹស ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard ។
សម្រាប់ព្រឹត្តិការការណ៍នេះ ការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ ដោយសារតែការប្រកួត ដែលមានតែ៣ទឹកបែបនេះ បានធ្វើឲ្យគូប្រកួត ចាប់ផ្ដើមវាយសម្រុកគ្នា តាំងពីដើមទឹកទី១តែម្ដង ដូច្នេះអ្នកប្រដាល់ទំាង២រូប សុទ្ធតែមានមហិច្ឆតា ក្នុងការផ្ដួលគូប្រកួតដូចគ្នា ប៉ុន្តែប៊ុនសិទ្ធបានព្យាយាមវាយប្រហារជើងក្រោម ឡាំកូស៊ីន បានដោយេជោគជ័យ ។
ចំពោះ ទឹកទី១ ឡាំកូស៊ីនត្រូវ ប៊ុនសិទ្ធ ទាត់ជើងបណ្ដាល ឲ្យមានបញ្ហា ហើយត្រូវអាជ្ញាកណ្ដាលរាប់៨ ឈានចូល ទឹកទី២ អ្នកប្រដាល់រូបនេះ ដែលធ្វើឲ្យគូប្រកួតដឹងពីចំណុច ខ្សោយនោះត្រូវគូប្រកួតវាត វាយប្រតហារជើងក្រោមបន្ថែមទៀត បណ្ដាលឲ្យអ្នកប្រដាល់រូបនេះ បាត់បង់សមត្ថភាពប្រកួតហើយ ក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់ មិនឲ្យប្រកួតបន្តឡើយ ។
អ្នកប្រដាល់ ភួន ឡាំកូស៊ីន បាត់បង់ឳកាស ដើម្បីឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ ត្រឹមតែវគ្គជម្រុះជុំទី១នេះ ខណៈពេជ្រ ប៊ុនសិទ្ធ ត្រៀមខ្លួនឡើងទៅប្រកួត បន្តវគ្គជម្រុះជុំទី២ទៀត៕