បច្ចេកវិទ្យា

ការដាក់ឲ្យដំណើរការ PlayStation 5 តំឡើង Xbox ដល់ចំណុចកំពូលតែម្តង

សេនហ្វ្រេនស៊ីស្កូ៖ ការទន្ទឹងរង់ចាំយ៉ាងអន្ទះសា របស់ក្រុមហ៊ុន Sony សម្រាប់ចេញលក់ PlayStation 5 នៅខែវិច្ឆិកា ដោយរៀបចំការប្រកួត រដូវកាលឈប់សម្រាក ជាមួយគូប្រជែង Xbox Series X ខណៈឧស្សាហកម្មហ្គេមរីកដុះដាល ក្នុងអំឡុងពេលរាតត្បាតមេរោគ COVID-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ឧបករណ៍ប្រកួតប្រជែង នឹងត្រូវបានចេញផ្សាយ ក្នុងរយៈពេល២ថ្ងៃទៀត មុនពេលបុណ្យគ្រីស្ទម៉ាស់ ក្នុងគោលបំណងទាញយកប្រយោជន៍ ពីចំណុចភ្លឺដ៏កម្រមួយ នៅក្នុងការសម្លាប់រង្គាលសេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិមេរោគ COVID-19 ។ ទន្ទឹមនឹង PS5 ស៊េរីថ្មីតម្លៃ៥០០ ដុល្លារ “ ឌីជីថល” តម្លៃ ៤០០ ដុល្លារ គ្មានដ្រាយវ៍ឌីស ក៏ត្រូវបានរចនាឡើង ដើម្បីទាញយកប្រជាប្រិយភាព កាន់តែខ្លាំងឡើងនៃការទាញ យកហ្គេមពី cloud។

ក្រុមហ៊ុនទាំង២ បានដាក់លក់ចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកា នៅប្រទេសអូស្ត្រាលី អាមេរិកខាងជើង ណូវែលហ្សេឡង់ ម៉ិកស៊ីកូ ជប៉ុន និងកូរ៉េខាងត្បូង ព្រមទំាងមានលក់ នៅកន្លែងផ្សេងទៀត មួយសប្តាហ៍ក្រោយមក។ កាលពីសប្តាហ៍មុនក្រុមហ៊ុន Microsoft បានប្រកាសអំពីជំនាន់ថ្មីរបស់ខ្លួន មានឈ្មោះថា Xbox Series X នឹងបង្ហាញខ្លួននៅថ្ងៃទី ១០ ខែវិច្ឆិកា។

តម្លៃចាប់ផ្តើមដែលប៉ាន់ស្មាន គឺប្រហាក់ប្រហែលនឹង PS5 ពេញលេញ ខណៈកុងសូល ដែលស្រកចុះបន្តិចគឺ Xbox Series S ក៏នឹងដាក់លក់ក្នុងតម្លៃ ២៩៩ ដុល្លារនៅចុងខែនោះដែរ។ PS4 បានលក់ចេញនូវសេវាកម្ម Xbox One ច្រើនជាង២ ហើយក្រុមហ៊ុន Sony សង្ឃឹមថា នឹងមានហ្គេមថ្មីៗរួមមាន“ Final Fantasy XVI”“ Hogwarts Legacy” និង“ Spider-Man Morales” នឹងជួយឱ្យវាឈានមុខគេបាន៕ ដោយ៖លី ភីលីព

Most Popular

To Top