ប្រវត្តិសាស្ត្រ : សង្គ្រាមបង្ហូរឈាម បានប្រព្រឹត្ត ទៅអស់រយៈពេលជាច្រើន ទសវត្ស រវាងប្រទេសជិតខាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ប៉ុន្តែទីបំផុតនាថ្ងៃទី១៣ ខែកញ្ញា កាលពីឆ្នាំ១៩៩៣ តំណាងនៃភាគីទាំងពីរ បានជួបជុំគ្នា នៅសេតវិមាន របស់អាមេរិក ដើម្បីសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាពមួយឡើង។
ការប្រយុទ្ធគ្នា រវាងពួកពូជសាសន៍ជ្វីហ្វ និងពួកអារ៉ាប់ នៅប៉ាឡេស្ទីន មានតាំងពីទសវត្សរ៍ឆ្នាំ១៩២០ នៅពេលដែលក្រុមទាំងពីរ បានអះអាងថា ជាទឹកដីដែលគ្រប់គ្រង ដោយចក្រភពអង់គ្លេស។
នៅខែឧសភាឆ្នាំ១៩៤៨ រដ្ឋអ៊ីស្រាអែល ត្រូវបានប្រកាសហើយប្រទេស អារ៉ាប់៥ បានវាយប្រហារគាំទ្រ ដល់ពួកប៉ាឡេស្ទីន ។ ជនជាតិអ៊ីស្រាអែល ដែលមានចំនួនច្រើន លើសលប់បានវាយប្រហារកងទ័ព អារ៉ាប់ហើយបានដណ្ដើម យកទឹកដីច្រើន ដែលបានបម្រុងទុក សម្រាប់ពួកអារ៉ាប់ ។
ក្នុងតំណាក់កាលសង្គ្រាម នៅក្នុងឆ្នាំ១៩៤៩ បទឈប់បាញ់គ្នា ដែលសម្របសម្រួលដោយយូអិន បានលប់ចោល ដោយរដ្ឋអ៊ីស្រាអែល ក្នុងទឹកដី ការត្រួតពិនិត្យអចិន្ត្រៃ របស់ខ្លួន។
អ៊ីស្រាអែលបានដាក់កំហិតសិទ្ធិ របស់ពួកអារ៉ាប់ ដែលនៅសេសសល់ ដោយភាគច្រើននៃពួកអារ៉ាប់ប៉ាឡេស្ទីន ដែលបានចាកចេញពីទឹកដីអ៊ីស្រាអែល និងបានដកថយ ទៅតំបន់West Bank ហើយបន្ទាប់មកត្រូវបានគ្រប់គ្រង ដោយរដ្ឋTransjordan និងខ្លះទៀតនៅហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយអេហ្ស៊ីប ៕
ប្រែសម្រួល:ស៊ុនលី