ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា មន្ត្រីមួយរូប បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះប្រតិកម្ម Rafale របស់បារាំង ដែលជាយន្តហោះថ្មី សម្រាប់ប្រទេសឥណ្ឌា បានធ្វើការហោះហើរ រំលងពីលើតំបន់វិវាទនឹងគ្នា ជាមួយនឹងប្រទេសចិន ដែលជាកន្លែងប៉ះទង្គិចគ្នា ដែលបានស្លាប់មនុស្សយ៉ាងច្រើន រវាងយោធា ដោយសារអាវុធនុយក្លេអ៊ែ របស់ប្រទេសជិតខាង នៅក្នុងខែមិថុនា ។
វាជាយន្តហោះដំបូងបង្អស់ ចំនួន០៥គ្រឿង ដែលមានទឹកប្រាក់ចំនួន៩,៤ពាន់លានដុល្លារ ដែលបានបញ្ជាទិញ សម្រាប់យន្តហោះ 36 Rafale ដែលបានកំណត់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែកញ្ញា ជាមួយរដ្ឋមន្ត្រី ក្រសួងការពារជាតិ Rajnath Singh ដែលបាននាំយកយន្តហោះទំាងនោះ ជា“សារដ៏រឹងមាំ” ដើម្បីផ្សព្វផ្សាយ មកដល់ក្រុងញ៉ូដេលី ។
មន្ត្រីកងកម្លាំងទ័ពអាកាសជាន់ខ្ពស់ បានថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា “យន្តហោះប្រតិកម្ម Rafale យន្តហោះដែលធ្វើប្រតិបត្តិការរបស់យើង នៅក្នុងតំបន់ជាច្រើន ក្នុងនោះរួមមាន Ladakh ” ។
គួររំលឹកថា កាលពីពាក់កណ្តាលខែមិថុនា យោធារបស់ប្រទេសចិន និងឥណ្ឌា បានប្រទូសរ៉ាយ ដោយផ្ទុះជាអំពើហិង្សា ដាក់គ្នាទៅវិញទៅមក នៅតំបន់ Ladakh ដែលបណ្តាលឲ្យយោធា របស់ឥណ្ឌាចំនួន២០០នាក់ បាត់បង់ជីវិត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា