សុខភាព និង ផ្លូវភេទ

គន្លឹះមាសដើម្បី “ការពារជំងឺដាច់សរសៃឈាមខួរក្បាល (ស្ត្រូក)”

តើអ្នកពិតជាចង់បន្ថយហានិភ័យ នៃជំងឺដាច់សរសៃឈាម ខួរក្បាលមែនដែរឬទេ? ការណែនាំថ្មីពីពីសមាគមន៍ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល (ស្ត្រូក) អាមេរិចបានជម្រុញយ៉ាងខ្លាំងថា របៀបនៃការរស់នៅ គឺជារឿងសំខាន់បំផុត។

ការណែនាំថ្មីផ្តល់ដំបូន្មានឲ្យមនុស្សម្នា ធ្វើលំហាត់ប្រាណ រក្សាសម្ពាធឈាម និងញ៉ាំអាហារដែលល្អដល់សុខភាពដែលរួមមាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ គួបជាមួយនឹងសាច់ត្រីជាដើម។

  • ញ៉ាំបន្លែ និងផ្លែឈើឲ្យបានគ្រប់គ្រាន់ ហើយកំណត់ ការញ៉ាំខ្លាញ់ឆ្អែត ដូចជាសាច់ក្រហម និងប័រជាដើម
  • តាមដានសម្ពាធឈាមនៅផ្ទះជាមួយនឹងឧបករណ៍ វាស់សម្ពាធឈាមអេឡិចត្រូនិច និងជៀសវាងការវិវត្តទៅជាលើសសម្ពាធឈាម ដោយការធ្វើលំហាត់ប្រាណ ញ៉ាំឲ្យបានត្រឹមត្រូវ
  • ជៀសវាងការឡើងទម្ងន់
  • ធ្វើការពិនិត្យសម្ពាធឈាមដោយ គ្រូពេទ្យជារៀងរាល់ឆ្នាំ (ប្រសិនបើអ្នកប្រើថ្នាំលើសឈាម ហើយវាមិនមានប្រសិទ្ធភាពនោះ សូមសួរគ្រូពេទ្យអំពីបញ្ហានេះ)
  • កាត់បន្ថយការញ៉ាំប្រៃ
  • កុំជក់បារី ពីព្រោះការជក់បារីអាចបង្កើនហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល៕ប្រភព៖health

Most Popular

To Top