ភ្នំពេញៈ ស្របពេលតំបន់អាស៊ាន ដែលកំពុងលេចចេញ ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ក្រុមហ៊ុន Best Inc ដែលមានបណ្តាញផ្គត់ផ្គង់ និងដំណោះស្រាយដឹកជញ្ជូនរួមរបស់ចិន នឹងបង្កើតបណ្តាញសេវាកម្មបន្ថែមទៀតនៅក្នុងតំបន់នេះ។
ក្រុមហ៊ុន ដែលមានទីស្នាក់ការកណ្តាលទីក្រុង Hangzhou បានចាប់ផ្តើមប្រតិបត្តិការ សេវាកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសចិន និងទីផ្សារអាស៊ីអាគ្នេយ៍ចំនួន ៥កាលពីដើមឆ្នាំនេះ។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន China Daily នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ។
ដោយមានមូលដ្ឋាននៅខេត្ត Zhejiang ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ បណ្តាញសេវាកម្មនៅប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងសឹង្ហបុរីកាលពីខែកក្កដា ដើម្បីនាំមកននូវប្រតិបត្តិការដឹកជញ្ចូនដ៏ចាស់ទុំរបស់ចិន។ ទាំងនេះកំពុងបង្កើតការងារប្រាក់ចំណូល ចំណូលពន្ធ និងល័ក្ខខ័ណ្ឌត្រឹមត្រូវសម្រាប់អាជីវកម្មក្នុងស្រុក ដើម្បីអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច ប្រព័ន្ធទូទាត់តាមទូរស័ព្ទចល័ត និងឧស្សាហកម្ម ដែលកំពុងរីកចម្រើនផ្សេងទៀត។
តាមរយៈការប្រើប្រាស់គំរូ និងបទពិសោធន៍ជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាម ក្រុមហ៊ុនគ្រោងនឹងដំណើរការ មជ្ឈមណ្ឌលរៀបចំប្រភេទទំនិញចំនួន ១២ និងស្ថានីយសេវាកម្មចំនួន ៤០០ កន្លែងនៅទូទាំងប្រទេសម៉ាឡេស៊ី កម្ពុជា និងសឹង្ហបុរីក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។
មជ្ឈមណ្ឌលទាំងនេះ នឹងរួមបញ្ចូលនូវមជ្ឈមណ្ឌល រៀបប្រភេទទំនិញចំនួនពីរ នៅទីក្រុងគូឡាឡាំពួ និងរាជធានីភ្នំពេញ ដែលនឹងត្រូវបានបំពាក់ ដោយឧបករណ៍ស្វ័យប្រវត្តិកម្មទំនើប ដូចជាខ្សែតម្រៀបស្វ័យប្រវត្តិកម្មល្បឿនលឿន និងប្រព័ន្ធស្កេនទម្ងន់។
យោងតាមការស្រាវជ្រាវរួមគ្នា របស់ Google ក្រុមហ៊ុន Temasek និង Bain & Company ដែលមានអ្នកប្រើប្រាស់អ៊ិនធឺរណែត តាមទូរស័ព្ទចល័តចំនួន ៣៦០ លាននាក់ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍ កំពុងឈានដល់តម្លៃ ១៥០ ពាន់លានដុល្លារ ក្នុងការលក់នៅឆ្នាំ ២០២៥ បើធៀបនឹង ៣៨ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ ។
លោក Jonny Chou ស្ថាបនិកនិងជាប្រធានក្រុម បានឱ្យដឹងថា តាមរយៈការវិនិយោគយ៉ាងខ្លាំងក្លា និងការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាព័ត៌មាន ក្រុមហ៊ុនមានគោលបំណងផ្តល់ជូនអតិថិជនអាស៊ីអាគ្នេយ៍ នូវសេវាកម្មប្រកបដោយប្រសិទ្ធភាព។
lលោក បានថ្លែងបន្តថា “នេះនឹងជួយសហគ្រាសធុនតូចនិងមធ្យម ក្នុងស្រុកដើម្បីទទួលបានអត្ថប្រយោជន៍ ពីសេវាកម្មដឹកជញ្ជូនឆ្លាតវៃ និងជួយសម្រួល ដល់កំណើនសេដ្ឋកិច្ចឌីជីថលក្នុងវិស័យទាំងនេះ” ៕ ប្រភព៖ propertyarea