ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា បណ្តាញសង្គមយក្ស Facebook បានឲ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបានដកចេញនូវបណ្តាញមួយដែល ជាគណនីមិនស្របច្បាប់របស់ចិន ដែលបានចូលជ្រៀតជ្រែកនៅក្នុងតំបន់អាស៊ី និងនយោបាយអាមេរិកាំង ក្នុងនោះរាប់ទំាងការបង្ហោះនូវរូបភាពគាំទ្រ និងប្រឆាំងនឹងលោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ផងដែរ ។
ក្រុមហ៊ុនបណ្តាញសង្គម បានឲ្យដឹងថា ក្រុមហ៊ុនបានផ្អាកគណនី ចំនួន១៥៥នៅលើទម្រង់វេទិកាសំខាន់ៗដែលមាន ចំនួន៦នៅក្នុងគណនី Instagram ។ ភាគច្រើន គឺជាគណនី និងទំព័រ ដែលមាននៅក្នុងប្រទេសហ្វីលីពីន ដែលជាបណ្តាញចែកចាយមាតិកាគាំទ្រដល់សកម្មភាពរបស់ប្រទេសចិន នៅក្នុងការប្រជែងសមុទ្រចិនខាងត្បូង និងលោកប្រធានាធិបតី Rodrigo Duterte ។
ក្រុមហ៊ុនបានឲ្យដឹងថា គណនីសហរដ្ឋអាមេរិក បានដកចេញនូវមាតិការបស់អ្នកតាមដាន និងបង្ហោះអុចអាលទាំង ពីរភាគីនៃការបោះឆ្នោត អាមេរិក ដែលនឹងត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា