បច្ចេកវិទ្យា

Sony ដាក់លក់ស្មាតហ្វូន Xperia 5 II 5G តម្លៃ ៧៩៩ផោន និងការថតវីដេអូក្នុងល្បឿន 4K

ជប៉ុន៖ ក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន Sony បានដាក់បង្ហាញជាផ្លូវការ នូវស្មាតហ្វូន Xperia 5 II មានតម្លៃត្រឹម៧៩៩ ផោនដែលប្រើប្រាស់ប្រព័ន្ធ 5G និងការថតវីដេអូល្បឿន 4K ដើម្បីបំពេញតម្រូវការអតិថិជន ចូលចិត្តថតវីដេអូ និងរូបភាព នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ស្មាតហ្វូនថ្មីនេះ ទទួលបានការអាប់ដេត ឲ្យទាន់សម័យនៃទូរស័ព្ទ Xperia 5 ដែលត្រូវបានចេញផ្សាយ កាលពីឆ្នាំមុន ព្រមទំាងរចនាឡើងសម្រាប់អ្នកថតរូប រួមបញ្ចូលទាំងការថតវីដេអូម៉ូសិន កម្រិត 4K HDR 120fps ដំបូងបង្អស់ លើពិភពលោកលើស្មាតហ្វូ។

ទូរស័ព្ទនេះក៏ត្រូវបានបង្កើតឡើង សម្រាប់លេងហ្គេម ជាមួយនឹងអត្រាធ្វើឲ្យមានភាពភ្លឺច្បាប់ ដល់ 120Hz – មានន័យថា ការបង្ហាញកាន់តែច្បាស់១២០ដង ក្នុងមួយវិនាទី សម្រាប់សកម្មភាព នៅលើអេក្រង់រលូន។ ទូរស័ព្ទ Xperia 5 II ត្រូវបានពិពណ៌នា ដោយក្រុមហ៊ុនជប៉ុនថា ជាទូរស័ព្ទ Xperia បង្រួមតូចបំផុតមិនធ្លាប់មានទំហំ ២,៦ អ៊ីញ និងទទឹងត្រឹមតែ ០,៣ អ៊ីញ។

វាត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់ការប្រើប្រាស់ដៃតែមួយ មានរាងទន់នៅលើជ្រុង ដើម្បីឲ្យកាន់តែងាយស្រួលនៅក្នុងដៃ។ ទូរស័ព្ទនេះ អាចរកការបញ្ជាទិញជាពណ៌ខ្មៅ និងខៀវនៅចក្រភពអង់គ្លេស និងអៀរឡង់ ហើយនឹងត្រូវដឹកជញ្ជូន ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០៕ ដោយ៖លី ភីលីព

Most Popular

To Top