ចិន៖ មេរោគ Covid-19 មិនផ្លាស់ប្តូរ ទៅជាកាចសាហាវជាងនេះឡើយ បន្ទាប់ពីការពិនិត្យ តាមបែបវិទ្យាសាស្ត្រ បានបង្ហាញថា វ៉ាក់សាំងមួយ អាចនឹងមានប្រសិទ្ធិភាព ខណៈពេលក្រុមស្រាវជ្រាវ កំពុងរកឃើញអាថ៌កំបាំងវីរុស ត្រូវបានបង្កើតឡើង នៅក្នុងមន្ទីរពិសោធន៍ចិន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការវិភាគដោយអ្នកជំនាញនៅ Royal Society ក៏បានរកឃើញថា គ្មានការផ្លាស់ប្តូរណាមួយ ត្រូវបានធ្វើឡើង ចំពោះហ្សែនវីរុស ដែលធ្វើឲ្យវាឆ្លង ឬធ្ងន់ធ្ងរឡើយ។ ការរកឃើញនេះ ត្រូវបានធានាចំពោះគ្រូពេទ្យ និងអ្នកជំនាញរោគរាតត្បាត ព្រោះវាបង្ហាញថា មនុស្សដែលបានឆ្លងជំងឺនេះពីមុន នឹងមានការការពារ ពីការធ្វើឲ្យប្រសើរឡើងវិញ។
វាក៏ផ្តល់នូវក្តីសង្ឃឹមថា នៅពេលមានវ៉ាក់សាំង ហើយវានឹងមានប្រសិទ្ធភាព ក្នុងរយៈពេលវែង។ ការរកឃើញផ្សេងទៀត ពីការស្រាវជ្រាវបានបង្ហាញថា វីរុសនេះត្រូវបានវិវត្ត ពីសត្វប្រចៀវដោយធម្មជាតិ ហើយមិនត្រូវបានបង្កើត នៅក្នុងមន្ទីរពិសោធន៍ចិនឡើយ។
ការពិនិត្យឡើងវិញយ៉ាងឆាប់រហ័ស នៃទិន្នន័យដែលមាន ត្រូវបានចេញផ្សាយមុនៗ ដោយក្រុមការងារ Royal SET-C (វិទ្យាសាស្ត្រក្នុងគ្រាអាសន្នការងារ Covid-19) បង្កើតឡើង ដោយក្រុមអ្នកជំនាញ ខាងរោគសាស្ត្រ ឈានមុខគេរបស់ចក្រភពអង់គ្លេស។
ពួកគេនិយាយថា ទីតាំង និងធម្មជាតិ នៃការផ្លាស់ប្តូរនៅលើ SARS-CoV-2 មកដល់ពេលនេះ មិនបានជះឥទ្ធិពល ដល់អាយុជីវិតរបស់វាទេ។ កាលពីមុនវាត្រូវបានអ្នកជំនាញ លើកឡើងថា វីរុសនេះកំពុងផ្លាស់ប្តូរ ហើយកាន់តែធ្ងន់ធ្ងរ ប៉ុន្តែមានការឆ្លងកាន់តែខ្លាំង៕ ដោយ៖លី ភីលីព