ខ្សែប្រយុទ្ធ Kai Havertz រកបាន៣គ្រាប់ម្នាក់ឯង ជួយក្រុម Chelsea យកឈ្នះលើក្រុម Barnsley ក្នុងលទ្ធផល ៦-០ នាការប្រកួត Carabao Cup នៅយប់មិញនេះ។
បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Liverpool ២-០ នៅលីគកំពូលអង់គ្លេសមក ក្រុម Chelsea ចូលលេងពានរង្វាន់ Carabao Cup នេះ ដោយបានលត់ក្រុម Barnsley មិនប្រណីនោះទេ។ ៦គ្រាប់ដែលកើតឡើងនៅយប់មិញនេះ ចេញពីជើងខ្សែប្រយុទ្ធចំណូលថ្មី Kai ចំនួន៣គ្រាប់ និង៣គ្រាប់ទៀតចេញពីជើងរបស់ Abraham , Barkley និង Giround ។ ដោយនេះជាលើកដំបូង ហើយដែល Kai រកបាន៣គ្រាប់ឱ្យក្រុម Chelsea និងអាជីពរបស់គេ។
លោក Lampard អ្នកចាត់ការក្រុម Chelsea បាននិយាយ ក្រោយចប់ការប្រកួតនេះដែរថា៖ “ខ្ញុំសប្បាយចិត្តជាមួយ Kai ។ វាជាអ្វីគ្រប់យ៉ាង ដែលខ្ញុំចង់បានពីគាត់នៅយប់នេះ។ គាត់គ្មាន Pre-Season អ្វីទេ ចុះកុងត្រាមកបានប៉ុន្មានថ្ងៃក៏លេងតែម្ដង។ យប់នេះជាលំហាត់ដ៏ល្អមួយសម្រាប់គាត់”៕ ប្រភព៖ sabay