យ៉ាងតិច១ឆ្នាំ ១០០ដង អាមេរិកតែងប្រើយន្តហោះចារកម្ម បន្លំធ្វើជាយន្តហោះស៊ីវិលដើម្បីស៊ើបការលើប្រទេសចិន។ នេះបើតាមការអះអាង របស់រដ្ឋាភិបាលក្រុងប៉េកាំង។
ចិនបានព្រមានថា ទង្វើរបស់អាមេរិក ដោយប្រើកូដរលកសញ្ញាក្លែងក្លាយ លើយន្តហោះចារកម្មរបស់ខ្លួន នឹងគម្រាមកំហែង ដល់យន្តហោះស៊ីវិលមែនទែន ឲ្យមានគ្រោះថ្នាក់ នៅថ្ងៃណាមួយ។ មិនតែបុណ្ណោះ វានឹងបង្កអសន្តិសុខយ៉ាងធ្ងន់ធ្ងរ និងជាការបំពានអធិបតេយ្យភាពរបស់ចិន។
ជាច្រើនលើកច្រើនសា ក្នុងរយៈពេលចុងក្រោយ អ្នកសង្កេតការណ៍ចិនកត់សម្គាល់ឃើញថាយន្តហោះស៊ើបការណ៍អាមេរិក បានបាត់ដាននៅពាក់កណ្តាល ជើងហោះហើរនៅក្នុងរ៉ាដាជើងហោះហើរអន្តរជាតិ ដោយសារការបន្លំកូដ ធ្វើជាយន្តហោះស៊ីវិល៕ ប្រភព៖ sabay