តូក្យូ៖ ប្រទេសធំៗ៤ រួមមានប្រទេសជប៉ុនប្រេស៊ីល អាល្លឺម៉ង់ និងឥណ្ឌា ដែលត្រៀមខ្លួន ក្លាយជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាថ្មីម្តងទៀត ការអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញ នៃការចរចាជាបន្ទាន់ ដើម្បីកែទម្រង់ស្ថាប័នធ្វើការសម្រេចចិត្ត ដែលមានសមាជិក ១៥រូបរបស់ពិភពលោក បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានផ្អាក ដោយសារការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។
រដ្ឋមន្រ្តីការបរទេសនៃប្រទេស ដែលត្រូវបានគេស្គាល់ថាជាក្រុមទី ៤ បានសង្កត់ធ្ងន់លើភាពបន្ទាន់ នៃការធ្វើកំណែទម្រង់ របស់អង្គការសហប្រជាជាតិ និងការធ្វើឱ្យប្រសើរឡើង នូវស្ថាប័ន ធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីភាពពិត នាពេលបច្ចុប្បន្ន។
រដ្ឋមន្រ្តីទាំងអស់ ដែលកំពុងប្រជុំ នៅខាងក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ បានសម្តែងនូវការខកចិត្ត ចំពោះការប៉ុនប៉ងបង្អាក់ដំណើរការនេះ និងប្តេជ្ញាដោះស្រាយបញ្ហានេះ តាមរបៀបប្រកបដោយអត្ថន័យ ខណៈឆ្នាំនេះគឺជាខួបលើកទី ៧៥ នៃស្ថាប័នពិភពលោកមួយនេះ៕ ដោយ៖ ឈូក បូរ៉ា