សិល្បៈ និង កម្សាន្ត

ជួបគ្នាលើកដំបូង ក្រោយរឿងចប់ ១៣ឆ្នាំ Gong Yoo និង Eun Hye សួរគ្នារឿងរៀបការ

បន្ទាប់​ពី​រឿង​ភាគ​មាន​ចំណងជើង​ថា​ «Coffee Prince» បាន​ចាក់​ផ្សាយ​កាល​ពី​ជាង​ ១៣​ឆ្នាំមុន ពេលនេះ​តួ​ឯក​សំខាន់​ទាំង ២​គឺ Gong Yoo និង​ Yoon Eun Hye ក៏​មាន​ឱកាស​វិលមក​ជួបគ្នា​វិញ​ នៅ​ក្នុង​កម្មវិធី​ Youth Documentary របស់​ប៉ុស្តិ៍ MBC។

អារម្មណ៍​ពេល​ជួប​គ្នា ពួកគេ​ច្បាស់​ជា​រំភើប​ និង​បាន​សួរ​សុខទុក្ខ​គ្នា ក៏ដូចជារម្លឹក​រឿង​រ៉ាវ​ជា​ច្រើន​កាល​ពី​ពេល​រួម​ការងារ​ជាមួយ​គ្នា។ ក្នុង​ចំណោម​សំណួរ​ទាំងអស់​ Yoon Eun Hye ធ្វើ​ឲ្យ​គ្រប់គ្នា​ចាប់អារម្មណ៍​ខ្លាំង​ពេល​នាង​សួរ Gong Yoo ពី​រឿង​រៀបការ៖ «ពេល​ណា​បង​ប្រុសមាន​គម្រោងរៀបការ? ចាប់អារម្មណ៍​រឿង​ហ្នឹង​អត់?»

ជាការឆ្លើយតប Gong Yoo និយាយថា៖ «បងមិនគិត​ថា​បង​នឹងរៀបការ​ ឬ​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​បង​គ្រាន់​តែ​គិតថា​ បង​ខកពេល​ធ្វើ​អ្វី​មួយ»។

បន្ទាប់​មក​លោក​ក៏​បាន​សួរ​ដៃគូ​ថា​ ហេតុអ្វី​មិនទាន់រៀបការ​ដែរ? Eun Hye ឆ្លើយថា៖ «ខ្ញុំ​ចង់​ប្រឹង​ធ្វើ​ការអស់ពីលទ្ធផល​ តាម​ដែល​ខ្ញុំ​អាចធ្វើបាន​សិន​ក្នុង​វិស័យ​នេះ​ មុន​ខ្ញុំសម្រេច​ចិត្ត​រៀបការ។ ខ្ញុំ​ចង់​ខិតខំ​ធ្វើការ​ឲ្យ​បាន​យូរ​ជាងនេះ​បន្តិច​ទៀតសិន»។

ឮភា្លម Gon Yoo លាន់​មាត់​ថា៖ «ដូច​តួ​ Eun Chan (តួ​ដែល​ Eun Hye សម្ដែង​ក្នុង​រឿង) នាង​មាន​មហិច្ឆតា​ខ្ពស់។ រហូត Han Gyul (តួ​លោក​សម្ដែង) ជួប​នាង​ ហើយ​ក៏ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍តែម្ដង»៕

ប្រភព៖ sabay

Most Popular

To Top