បរទេស៖នាវាចម្បាំងសហរដ្ឋអាមេរិក USS Hershel ‘Woody’ Williams តាមសេចក្តីរាយការណ៍ពីទ័ពជើងទឹកអាមេរិក បានធ្វើដំណើរសមយុទ្ធហាត់សមការធ្វើដំណើរឆ្លងកាត់និងទំនាក់ទំនងគ្នា ជាមួយនាវាល្បាត Kedougou របស់ទ័ពជើងទឹកសេណេហ្គាល់ នៅក្នុងសប្ដាហ៍នេះ។
លោក David L. Gray ជាមន្ត្រីគ្រប់គ្រងលើនាវាចម្បាំងអាមេរិកនោះ បានមានប្រសាសន៍ថា “វាជារឿងមានកិត្តិយសនិងរីករាយ ដែលបានធ្វើការរួមជាមួយនាវាចម្បាំង Warship OPV Kedougou ទ័ពជើងទឹកសេណេហ្គាល់ និងបុគ្គលិករបស់វា។ ក្រុមរបស់ពួកគេ គឺមានវិជ្ជាជីវៈនិងចំណានណាស់ ក្នុងការបើកបរនាវា សញ្ញាបច្ចេកទេស និងធ្វើការទំនាក់ទំនងបានល្អឥតខ្ចោះ។ នាវា Hershel Woody Williams ទន្ទឹងរង់ចាំអន្តរប្រតិបត្តិការអនាគតរបស់យើង ជាមួយប្រទេសសេណេហ្គា់ និងបុគ្គលិកនាវា Kedougou “។
គួរបញ្ជាក់ថា នាវាចម្បាំងទំាងពីរ បានប្រើប្រាស់មជ្ឈមណ្ឌលប្រតិបត្តិការដែនសមុទ្រសេណេហ្គាល់ ដើម្បីធ្វើការទំនាក់ទំនងនិងផ្តល់ព័ត៌មានឲ្យគ្នា ក្នុងការធ្វើសមយុទ្ធនោះ ហើយកងទ័ពម៉ារីន មកពីកងកម្លាំងបេសនកម្មម៉ារីនលេខ២ បានផ្តល់ឲ្យនូវឧបករណ៍បន្ថែមទៀត សម្រាប់ការទំនាក់ទំនងគ្នារវាងនាវាទាំងពីរនោះ៕ ប្រែសម្រួល៖ប៉ាង កុង