ព័ត៌មានអន្តរជាតិ

កូវីដ១៩ ធ្វើឲ្យប៉េរូបាត់បង់ការងារ ជាង៦លាននាក់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ពលរដ្ឋនៃប្រទេសប៉េរូ ប្រមាណជាជាង៦លាននាក់ មកហើយ ដែលត្រូវបានគេជឿជាក់ថា បានបាត់បង់ការងារ ដោយសារបញ្ហាកូវីដ១៩ ។

ការប្រកាស ដែលត្រូវ បានធ្វើឡើង ដោយរដ្ឋមន្ត្រីការងារ របស់ប្រទេស គឺលោក Javier Palacois ដោយបញ្ជាក់ថាចំនួន នៃអ្នកអត់ការងារ សរុបមានទៅដល់៨ភាគរយ នៃពលរដ្ឋ របស់ប្រទេសសរុប៣២លាននាក់ ខណៈដែលតួលេខអ្នកអត់ការងារ ធ្វើនៅក្នុងរដ្ឋធានី Lima មានទៅដល់១៥ភាគរយ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលប៉េរូ បានព្យាយាមរៀបចំខ្លួនការពារ យ៉ាងមានប្រសិទ្ធភាព ចំពោះការរីករាលដាល នៃវិរុសកូវីដ១៩ នៅក្នុងប្រទេសប៉ុន្តែវា គឺបានកំពុងធ្វើឲ្យសេដ្ឋកិច្ច របស់ខ្លួនមានភាព លំបាកខ្លាំងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top