ព័ត៌មានអន្តរជាតិ

អ្នកបុរាណវិទ្យា រកឃើញស្នាមជើងមនុស្ស ដំបូងបំផុត ដែលមិនធ្លាប់មាន នៅឧបទ្វីបអារ៉ាប់

អារ៉ាប់ ៖ អ្នកបុរាណវិទ្យាអារ៉ាប់ ប៊ីសាអូឌីត បាននិយាយថា ស្នាមជើងបុរាណ ដែលត្រូវបានរកឃើញ នៅអារ៉ាប់ប៊ីសាអូឌីត បង្ហាញពីរបៀបដែលមនុស្សដើរ ឆ្លងកាត់តាមមាត់បឹង និងទន្លេ ដើម្បីធ្វើចំណាកស្រុក ពីទ្វីបអាហ្រ្វិកទៅអឺរ៉ាស៊ី “Eurasia” កាលពី១២០,០០០ ឆ្នាំមុននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ពួកគេត្រូវបានគេជឿថា ស្នាមជើងនេះ មានអាយុកាលប្រហែល ១២០,០០០ ឆ្នាំ ហើយពួកគេបានឈប់ សម្រាកនៅទីតាំងបឹងបុរាណ មួយនៅវាលខ្សាច់ Nefud សម័យទំនើប។ តំបន់នេះមានសារសំខាន់ណាស់ ក្នុងការធ្វើចំណាកស្រុករបស់មនុស្ស ចេញពីទ្វីបអាហ្រ្វិក និងនៅលើពិភពលោក ដែលដើរតួជាច្រកផ្លូវ រវាងអាហ្វ្រិក និងអឺរ៉ាស៊ី ។

វាត្រូវបានគេគិតថា មនុស្សបានបង្ហាញខ្លួន នៅក្នុងទ្វីបអាហ្រ្វិកប្រហែលជា ៣០០.០០០ ឆ្នាំមុនហើយមិន បានទៅដល់ Levant អស់រយៈពេលជាង ១៥០,០០០ ឆ្នាំ។ អ្នកជំនាញធ្លាប់ជឿជាក់ថា មនុស្សធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្រ ប៉ុន្តែអ្នកស្រាវជ្រាវនៅពីក្រោយការ រកឃើញចុងក្រោយជឿថា នេះប្រហែលជាមិនពិតទេ។

ពួកគេបានអះអាងថា ជំនួសឲ្យការដើរតាមមហាសមុទ្រ មនុស្សអាចធ្វើដំណើរតាមផ្លូវទឹក ហើយតាមបឹង និងទន្លេ ហើយនៅក្បែរស្លាកស្នាម មនុស្សមានហ្វូស៊ីល ២៣៣ និងដានសត្វ៣៦៩ ក្នុងនោះមានដំរី ៤៤ ក្បាល និងអូដ្ឋ ១០៧ ដែលបង្ហាញថា បឹងនេះជារណ្តៅទឹកដ៏ពេញនិយមមួយ ៕

Most Popular

To Top