សាហារ៉ា ៖ ធ្មេញដាយណូស័រ Spinosaurus រាប់រយឆ្មេញ ត្រូវបានរកឃើញនៅលើច្រាំងទន្លេ បុរាណ ដែលហូរកាត់វាលខ្សាច់ សាហារ៉ា កាលពី១០០ លានឆ្នាំមុន បានបង្ហាញថា ប្រភេទសត្វមំសាសីយក្សនេះ មានរបៀបរស់នៅ និងការចំណាយពេលភាគច្រើន នៅក្នុងទឹកនាសម័យនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
សត្វដាយណូស័រ Spinosaurus មានទំហំធំជាងដាណូសរ Tyrannosaurus ដោយមានកម្ពស់១៥ម៉ែត្រ និងមានទម្ងន់ ៧ តោនរស់នៅក្នុងទ្វីបអាហ្រ្វិក ខាងជើងប្រហែល ៩៥ ទៅ ១០០ លានឆ្នាំមុន ។ ជាមួយនឹងកំណត់ត្រាហ្វូស៊ីល ដើម្បីវិភាគនោះ អ្នកវិទ្យាសាស្ត្រ បានជឿជាក់ជាយូរមកហើយថា វាជាសត្វរស់នៅលើដី ។
ប៉ុន្តែការរកឃើញកន្ទុយ Spinosaurus មួយនៅតំបន់ប្រវត្ដិសាស្ដ្រ Kem Kem មាត់ទន្លេនៅប្រទេស ម៉ារ៉ុក ត្រូវបានគេរាយការណ៍ កាលពីខែមេសាលើទិនានុប្បវត្តិធម្មជាតិ បានគាំទ្រទ្រឹស្តីថា Spinosaurus មានលក្ខណៈពិសេស និងប្រើឧបសម្ព័ន្ធ ដើម្បីធ្វើចលនាឆ្លងកាត់ ទឹកដូចជាដើមឈើអុក ។
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ធ្មេញ Spinosaurus រាប់រយនៅមាត់ទន្លេតែមួយ ដោយបានបញ្ជាក់ថា ជីងចក់យក្ស គឺជាសត្វចម្លែកមួយ មានអាយុកាលពិត។ យោងតាមរបាយការណ៍ របស់ពួកគេដែលត្រូវបានចុះផ្សាយ លើទិនានុប្បវត្តិ Cretaceous Research ថា សត្វមំសាសីគឺជាសត្វដាយណូស័រ បំផុតនៅ Kem Kem ដែលធ្វើដំណើរឆ្លង កាត់សាហារ៉ាកាលពី ១០០ លានឆ្នាំមុន ៕ ដោយ៖លី ភីលីព