ព័ត៌មានអន្តរជាតិ

អ្នករុករកវ័យក្មេង រកឃើញធ្មេញបុរាណ មានទំហំប៉ុនដៃមនុស្ស របស់ដំរីយក្សមានអាយុកាល ១០,០០០ ឆ្នាំមុននៅទន្លេ Grand

Missouri៖ អ្នករុករកវ័យ១៨ឆ្នាំ គឺលោក Ira Johnson រស់នៅក្នុងរដ្ឋMissouri សហរដ្ឋអាមេរិក បានរកឃើញរកឃើញហ្វូស៊ីលធ្មេញសត្វដំរីយក្សអាមេរិកដែលមានអាយុកាលរាប់ពាន់ឆ្នាំដោយចៃដន្យនៅពេលលោកដើរកម្សាន្តតាមដងទន្លេ Grand នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

លោក Johnson បានកត់សម្គាល់ឃើញផ្ទាំងថ្មធំមួយនៅជិតទឹកដែលហាក់ដូចជាមានរូបរាងមិនធម្មតា ហើយនៅពេលលោកយកវាទៅផ្ទះលោកទើបដឹងថា វាជាធ្មេញបុរាណ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគលើអដ្ឋិធាតុបាននិយាយថា វាជារបស់សត្វដំរីយក្សអាមេរិកដែលរស់នៅក្នុងអំឡុងពេល Pleistocene Epoch ប្រហែលជា ១០,០០០ ឆ្នាំមុន។

សត្វដំរីយក្សអាមេរិក “Mastodons” គឺជាសាច់ញាតិបុរាណរបស់ដំរី និងថនិកសត្វ មនុស្សគិតថាត្រូវបានសម្លាប់ដោយមនុស្ស ប៉ុន្តែការធ្វើតេស្តិ៍DNAថ្មីៗនេះបង្ហាញថា ពួកវាបានផុតពូជជាយូរមកហើយ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Iowa បាននិយាយថា ធ្មេញមានទំហំប៉ុននឹងដៃមនុស្សជារបស់ដំរីអាមេរិក។  

អ្នករុករកវ័យក្មេងម្នាក់ទៀតបានរកឃើញថ្គាមរបស់ដំរីយក្សនៅលើកសិដ្ឋានមួយនៅភាគខាងត្បូងរដ្ឋអាយ Iowa ។ ឆ្អឹងនៅតែមានធ្មេញជួរដេកជាប់គ្នាហើយជាផូស៊ីលទី ២ ដែលត្រូវបានរកឃើញនៅកសិដ្ឋានក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។

ពួកគេត្រូវបានគេគិតថា ជាកម្មសិទ្ធិរបស់សមាជិកដំរីតូចនៃសត្វនាសម័យបុរេប្រវត្តិប្រហែលជាមានកម្ពស់២ម៉ែត្រជាង ហើយរស់នៅ Iowa សម័យបុរាណប្រហែលជា៣៤,០០០ ឆ្នាំមុន៕

ដោយ៖លី ភីលីព

Most Popular

To Top