ព័ត៌មានអន្តរជាតិ

ហ្ស៊កដានី អាល្លឺម៉ង់ បារាំង និងអេហ្ស៊ីប លើកឡើងថាដំណោះ ស្រាយរដ្ឋពីរគឺជាគន្លឹះ ដើម្បីទទួលបានសន្តិភាព

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានសរសេរថារដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្ស៊កដានីអាល្លឺម៉ង់បារាំងនិងអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ដំណោះស្រាយសម្រាប់ជម្លោះប៉ាឡេស្ទីន – អ៊ីស្រាអែលផ្អែកលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋ ទាំងពីរគឺជាមាគ៌ាដើម្បីទទួលបានសន្តិភាពនិងសន្តិសុខពេញលេងនៅក្នុងតំបន់។ 

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ការបរទេសបានអោយដឹងថារដ្ឋមន្ត្រីបានធ្វើការរំលឹកឡើងវិញ នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Amman ដែលត្រូវបានចូលរួមដោយតំណាងពិសេសរបស់ EU សម្រាប់ដំណើរការសន្តិភាពមជ្ឈឹមបូព៌ាផងដែរ។ 

រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋទាំង ២ គួរតែឈានទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយនៅតាមព្រំដែនឆ្នាំ ១៩៦៧ ។ ពួកគាត់ក៏បានសម្តែងការប្តេជ្ញាចិត្ត គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានសន្តិភាពយុត្តិធម៌ និងយូរអង្វែងមួយដែលបំពេញនូវសិទ្ធិស្របច្បាប់របស់គ្រប់ភាគី ដោយផ្អែកលើច្បាប់អន្តរជាតិដំណោះស្រាយ និងកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធរួម ទាំងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top