បរទេស ៖ កងនាវាទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានគោលដៅបច្ចុប្បន្ន ឲ្យមាននាវាចំនួន៣៥៥គ្រឿង ត្រឹមឆ្នាំ២០៣០នោះ អាចនឹងកើនឡើង ដល់ទៅនាវាជាង៥០០គ្រឿង នេះបើយោងតាមឯកសារមួយ ដែលគាំទ្រដល់ការសិក្សា អំពីកងកម្លាំងទ័ពជើងទឹក នាពេលអនាគតបានបង្ហាញ ។
ការវិភាគចំនួនពីរ ដែលត្រូវបានបញ្ជូនឲ្យ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា នាវាសរុបមាន ចំនួនចន្លោះពី៤៨០គ្រឿងទៅ៥៣៤គ្រឿង គួរតែមាននៅលើផ្ទៃសមុទ្រ ដោយរួមបញ្ចូលទាំង នាវាមានមនុស្សបើក និងគ្មានមនុស្សបើក ។ កាលពីសប្ដាហ៍មុន លោករដ្ឋមន្ត្រីការពារជាតិ អាមេរិក បានពោលសំដៅដល់ទ័ពជើងទឹក ពេលអនាគត ជុំវិញរឿង នាវាចំនួន៣៥០គ្រឿអ ក្នុងសារដល់ក្រុមហ៊ុន សាជីវកម្ម Rand Corp ។
លោក Mark Esper បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំចង់ធ្វើឲ្យប្រាកដចិត្តថា ប្រទេសចិន មិនអាចប្រៀបផ្ទឹង នឹងសហរដ្ឋអាមេរិកបាន នៅពេលដែលនិយាយ ដល់អំណាចទ័ពជើងទឹក ហើយបើទោះជាយើង ឈប់ផលិតនាវាថ្មី វានឹងឲ្យចិនប្រើ ពេលជាច្រើនឆ្នាំ បំពេញគម្លាត នៅពេលប្រៀបជាមួយសមត្ថភាព លើផ្ទៃសមុទ្ររបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង