បរទេស៖ ការដាក់ស្ថានភាពក្នុងពេលមានជំងឺរាតត្បាតនៅក្នុងប្រទេសថៃ នឹងពិចារណាលើបញ្ហានៃការពង្រីកស្ថានភាព នៃភាពអាសន្ន និងពិនិត្យឡើងវិញនូវបទប្បញ្ញត្តិសម្រាប់ការចូលមកថៃដើម្បីធ្វើអាជីវកម្ម និង សម្រាប់ភ្ញៀវទេសចរ នៅថ្ងៃច័ន្ទខាងមុខ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃសុក្របានបង្ហាញរបៀបវារៈសម្រាប់កិច្ចប្រជុំរបស់មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) នៅសប្តាហ៍ក្រោយ គឺមួយថ្ងៃមុនកិច្ចប្រជុំធម្មតារបស់គណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារ។
លោកបាននិយាយថា ប្រទេសជាច្រើនបានអនុវត្តច្បាប់ស្តីពីភាពអាសន្នដើម្បីទប់ទល់នឹងជំងឺនេះ ដោយសារតែច្បាប់ធម្មតាមិនគ្រប់គ្រាន់សម្រាប់បំពេញភារកិច្ច។
លោកបាននិយាយថាប្រទេសថៃបានគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អ ហើយប្រទេសជាច្រើនបានសំឡឹងមើលប្រទេសថៃ ជាឧទាហរណ៍សម្រាប់ការគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព។
CCSA ក៏នឹងពិចារណាផងដែរ ពីរបៀបដោះស្រាយការធ្វើដំណើររបស់ជនបរទេស សម្រាប់ការធ្វើដំណើរទេសចរណ៍ និងការព្យាបាលវេជ្ជសាស្រ្ត (អ្នកមកព្យាបាលជំងឺ) ។ ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា ការដាក់ឱ្យនៅដាច់ពីគេនឹងត្រូវរៀបចំសម្រាប់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា