ព្រឹត្តិការណ៍

កម្មវិធីប្រចាំឆ្នាំ HUAWEI CONNECT 2020៖ បង្កើនល្បឿនការផ្លាស់ប្តូរប្រព័ន្ធឌីជីថល APAC ដោយប្រើប្រាស់បច្ចេកវិទ្យារួមបញ្ចូលគ្នា

(ទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី២៥ កញ្ញា ២០២០)៖ក្រុមហ៊ុនHuawei នាថ្ងៃសុក្រនៅក្នុងកម្មវិធីប្រចាំឆ្នាំ HUAWEI CONNECT 2020 បានបង្ហាញរបត់គំរូដែលធ្វើអោយ មានការផ្លាស់ប្តូរវិស័យឧស្សាហកម្មឌីជីថល ក្នុងគោលបំណងធ្វើអោយរីកដុះដាល ប្រព័ន្ធអេកូឡូស៊ីដែលមានភាពរឹងមាំ និង បង្កើនដំណោះស្រាយ ដែលពឹងផ្អែកលើស្ថានភាពជាក់លាក់ សំរាប់អនាគតនៃសង្គមឆ្លាតវៃ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

យោងទៅតាមក្រុមហ៊ុន បច្ចេកវិទ្យានាំមុខនៅក្នុងពិភពលោក គំរូថ្មីនេះមានលក្ខណៈសម្បត្តិ ជាប្រព័ន្ធអេកូឡូស៊ីឌីជីថល ដែលមានលទ្ធភាពបង្កើត និង ចែលរំលែកគុណប្រយោជន៍ ដល់បណ្តាឧស្សាហកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា រួមបញ្ចូលគ្នាដូចជា: ប្រព័ន្ធតភ្ជាប់ទិន្នន័យ(Connectivity), ប្រព័ន្ធកុំព្យូទ័រ (Computing), ប្រព័ន្ធផ្ទុកទិន្នន័យ(Cloud), បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) និង កម្មវិធីឧស្សាហកម្មជាច្រើន(Industry Applications)។

“នៅក្នុងឆ្នាំ២០២០ នៅពេលដែលប្រព័ន្ធ 5G ត្រូវបានដាក់ចេញជាផ្លូវការ លក្ខណៈទ្រង់ទ្រាយធំជុំវិញពិភពលោក ប្រព័ន្ធតភ្ជាប់ទិន្នន័យ (Connectivity), ប្រព័ន្ធកុំព្យូទ័រ(Computing), ប្រព័ន្ធផ្ទុកទិន្នន័យ(Cloud), បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) និង កម្មវិធីឧស្សាហកម្មជាច្រើន(Industry Applications) ត្រូវបានប្រមូលបញ្ចូលគ្នា បង្កើតចេញជាលទ្ធភាពថ្មីមួយ ដែលមិនធ្លាប់មានពីមុនមកសំរាប់ ការផ្លាស់ប្តូរប្រព័ន្ធឌីជីថល នៅអាស៊ីប៉ាស៊ីហ្វិក” ជាប្រសាសន៍របស់ អគ្គនាយករងនៃក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Jay Chen។

លោកក៏បានបន្ថែមផងដែរថា “បច្ចេកវិទ្យាប្រាំរួមបញ្ចូលគ្នានេះ នឹងផ្លាស់ប្តូរវិស័យឧស្សាហកម្មទាំងមូល និងបង្កើតជាគុណតម្លៃថ្មី សំរាប់តំបន់របស់យើង មិនថាជាវិស័យដឹកជញ្ជូន ហិរញ្ញវត្ថុ ឫក៏ថាមពលនោះទេ”។

បើយោងទៅតាម សេចក្តីណែនាំនៃការចំណាយ ក្នុងការផ្លាស់ប្តូរប្រព័ន្ធឌីជីថល ពិភពលោករៀងរាល់កន្លះឆ្នាំម្តង IDC (IDC Worldwide Semiannual Digital Transformation Spending Guide) តំបន់អាស៊ីប៉ាស៊ីហ្វិក បានចំណាយទៅលើការផ្លាស់ប្តូរ ប្រព័ន្ធឌីជីថលនៅក្នុងឆ្នាំ២០១៩ ប្រមាណជាង ៣៨០ពាន់លានដុល្លាអាមេរិក ដែលរំពឹងមកវិញថា នឹងទទួលបានអត្រាលូតលាស់ ទាំងមូលប្រចាំឆ្នាំ ១៧.៤% ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។

”APAC គឺប្រៀបដូចជាជំរករបស់ប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចំរើនខ្លាំងបំផុត នៅលើពិភពលោកមួយចំនួន ប្រហែលជាស្មើនឹង ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោក ហើយអាចស្មើនឹង ៥០ភាគរយ នៃចំនួនអ្នកប្រើប្រាស់អីនធើណេត នៅក្នុងពិភពលោកដែរ។ តំបន់របស់យើងគឺមិនត្រឹមតែ នាំមុខខាងការច្នៃប្រឌិតលើ វិស័យឌីជីថលពិភពលោកតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាព លោតផ្លោះទៅកាន់ភាពរីកចំរើន ជាមួយនឹងបច្ចេកវិទ្យារួម បញ្ចូលគ្នាថ្មីនេះផងដែរ” ជាប្រសាសន៍របស់លោក Jay។

ដោយសារការទទួលស្គាល់នៃ សារៈសំខាន់នៃការផ្លាស់ប្តូរប្រព័ន្ធឌីជីថលនេះ ក្រុមហ៊ុន Huawei បានបន្តបណ្តុះបណ្តាលទៅមុខទៀត លើប្រព័ន្ធអេកូឡូស៊ីនៅក្នុងអាស៊ីប៉ាស៊ីហ្វិក ដោយប្រើប្រាស់កម្មវិធី បន្តបន្ទាប់គ្នាជាច្រើន។ នៅក្នុងវេទិកាតាមប្រព័ន្ធអីនធើណេត អំពីលំដាប់នៃប្រព័ន្ធអេកូឡូស៊ី នៅអាស៊ីប៉ាស៊ីហ្វិច (Asia Pacific Ascend Ecosystem Online Forum) ក្រុមហ៊ុន Huawei បានបញ្ចេញអោយដឹង អំពីកម្មវិធីដៃគូជាលំដាប់ APAC (APAC Ascend Partner Program) របស់ខ្លួន ក្នុងគោលបំណងកសាង ប្រព័ន្ធអេកូឡូស៊ីដែលប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ប្រកបដោយភាពឆ្នៃប្រឌិត និងនិរន្តរភាព ហើយអាចឈានទៅដល់ដៃគូសហការ ISV100+ ថែមទាំងបានចុះអនុស្សរណៈយោគយល់ចំនួន ២៧ ជាមួយនឹងវិទ្យាស្ថានសិក្សាជាន់ខ្ពស់ និងសមាគមរដ្ឋាភិបាលនៅក្នុង តំបន់មួយចំនួនរួចទៅហើយ។

នៅក្នុងកម្មវិធី Spark Program ទាក់ទងនឹងការចាប់ផ្តើម អាជីវកម្មបច្ចេកវិទ្យា កម្មវិធីBrilliant Plan Program អាចផ្សារភ្ជាប់ក្រុមហ៊ុនអីនធើណេត និងប្រព័ន្ធទូរគមនាគមន៍ពិភពលោក ទៅនឹងមជ្ឈមណ្ឌលច្នៃប្រឌិតប្រព័ន្ធអេកូឡូស៊ី 5G (5G Ecosystem Innovation Center) សំរាប់កម្មវិធី 5G ផ្សេងៗ។
ក្រុមហ៊ុន Huawei បានកសាងបណ្តាញសំរាប់ ជាជំនួយដល់ប្រព័ន្ធអេកូឡូស៊ី ដោយប្រើប្រាស់ដែនបច្ចេកវិទ្យា ប្រាំយ៉ាងនៅក្នុង APAC។

ដើម្បីដោះស្រាយបញ្ហាកម្លាំងពលកម្ម ក្រុមហ៊ុន Huawei បានដំណើរការផ្តួចផ្តើមនៅក្នុង APAC រួមបញ្ចូលទាំង Huawei ASEAN Academy នៅក្នុងប្រទេសម៉ាឡេស៊ី និង AI Academy នៅសិង្ហបុរី ដើម្បីផ្តល់ជាសេវាកម្មសិក្សា និងហ្វឹកហ្វឹនអ្នកមានទេពកោសល្យផ្នែក ICT ទៀតផង។ មកទល់ពេលនេះ ក្រុមហ៊ុន Huawei មានវិទ្យាស្ថានផ្នែក ICT ប្រមាណ ១០៣កន្លែងនៅក្នុងតំបន់។ លោកJay Chen នៅក្នុងកម្មវិធីនោះបានបង្ហាញអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាមានគោលដៅ អភិវឌ្ឍន៍យ៉ាងហោចណាស់ អោយបានអ្នកមានវិជ្ជាជីវៈ ICT ចំនួន ២០០,០០០នាក់ នៅក្នុង APAC កំឡុងពេលប្រាំឆ្នាំខាងមុខ នេះតាមរយៈកម្មវិធីទាំងអស់នេះ។

នៅក្នុងជំហានបន្ទាប់ ក្រុមហ៊ុន Huawei នឹងធ្វើការជាមួយដៃគូរបស់ខ្លួន ដើម្បីបញ្ចូលបច្ចេកវិទ្យា ICT ថ្មីនេះទៅក្នុងវិស័យឧស្សាហកម្ម ដើម្បីជួយដល់សហគ្រាសនានា អោយអាជីវកម្មរបស់ពួកគេរីកលូតលាស់ និងជួយដល់រដ្ឋាភិបាល អោយសំរេចបាននូវគោលដៅ យុទ្ធស្រាស្តរបស់ពួកគេ ក្នុងការបង្កើនសន្ទុះឧស្សាហកម្មក្នុងស្រុក ផ្តល់ប្រយោជន៍ដល់ រដ្ឋាភិបាលរបស់ពួកគេ និងកែលំអរអភិបាលកិច្ចទាំងមូលផងដែរ។

”ក្រុមហ៊ុន Huawei ជឿជាក់ថា ការរួមបញ្ចូលគ្នានៃប្រព័ន្ធ គ្រប់គ្រងបច្ចេកវិទ្យាទាំងប្រាំនេះ មិនត្រឹមតែបង្កើតឱកាស អោយក្រុមហ៊ុន Huawei ប៉ុណ្ណោះទេ។ សំខាន់ជាងនេះទៅទៀត ពួកវានឹងនាំលទ្ធភាពផ្សេងៗ ទៀតដល់វិស័យទាំងមូល។ ក្រុមហ៊ុ នHuawei សង្ឃឹមថា នឹងអាចរីកចំរើនជាធ្លុងមួយ ជាមួយដៃគូសហការរបស់ខ្លួន ដែលអាចអនុញ្ញាតអោយ ពួកគេប្រមូលប្រយោជន៍ច្រើនបំផុត ពីខ្សែសង្វាក់បច្ចេកវិទ្យាថ្មីនេះ” នេះជាប្រសាសន៍របស់លោក Jay Chen៕

Most Popular

To Top