បរទេស៖ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ បានប្រឆាំងនឹងការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាលោកអាចនឹងបដិសេធការផ្ទេរ អំណាចដោយសន្តិវិធី ប្រសិនបើលោកចាញ់ការបោះឆ្នោតខែវិច្ឆិកា ដោយព្យាយាមបង្វែរបញ្ហាប្រឈមរបស់លោកទៅនឹងមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យអាមេរិក ដោយអំនួតថា ជាការមិនកើតឡើងពិតប្រាកដ។
យោងតាមសារព័ត៌មាន The Washington Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមសាធារណរដ្ឋដែលស្ទើរតែមិនមានការរិះគន់ចំ ៗ ទៅលើសេចក្តីថ្លែងការណ៍របស់លោក ត្រាំ បានអះអាងជាឯកច្ឆន្ទថា ប្រសិនបើលោក Joe Biden ឈ្នះការបោះឆ្នោតពួកគេនឹងគាំទ្រ ដល់ការផ្ទេរអំណាចដោយសន្តិវិធី ទៅនឹងការបើកសម្ពោធរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងខែមករា។
អ្នកឈ្នះនៃការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា នឹងត្រូវបើកសម្ពោធនៅថ្ងៃទី ២០ ខែមករា។ មេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាលោក Mitch McConnell (R-Ky) បានសរសេរតាមប្រព័ន្ធអ៊ីនធឺណិតកាលពីព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីការ អត្ថាធិប្បាយរបស់លោកប្រធានាធិបតីកាលពីយប់ថ្ងៃពុធថា “ នឹងមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់មួយដូចអ្វីដែលមានរៀងរាល់ ៤ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៧៩២” ។
លោកបានបដិសេធមិននិយាយបន្ថែម លើសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសនេះទេ។ លោក McConnell បានប្រាប់អ្នកសារព័ត៌មាននៅវិមាន Capitolថា «តើអ្នកបានឃើញការលើកឡើងរបស់ខ្ញុំទេ? វាពិតជាការបូកសរុបវាទៅហើយ” ។
អ្នកសាធារណរដ្ឋភាគច្រើនព្យាយាមគេចវេស ពីរបៀបដែលពួកគេនឹងឆ្លើយតប ប្រសិនបើប្រធានាធិបតី បដិសេធមិនទទួលយកលទ្ធផលបោះឆ្នោត និងប្រសិនបើលោក ត្រាំ ចាញ់ឆ្នោត និងធ្វើឱ្យមានអំពើឃោរឃៅក្នុងចំណោមអ្នកគាំទ្រ របស់គាត់ឬហៅវាថាជាសម្មតិកម្ម ពួកគេនឹងមិនពិចារណាឬនិយាយថា ត្រាំ គ្រាន់តែនិយាយដូចនោះទេ ប៉ុន្តែមិនអនុវត្តតាមការគំរាមកំហែងនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា