ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានកូរ៉េខាងត្បូង ពីការរំលោភចូលដែនសមុទ្រ ដើម្បីស្វែងរកសពមន្រ្តីរបស់ខ្លួន

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានព្រមានប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះឱ្យបញ្ឈប់ ការរំលោភព្រំដែន សមុទ្រខាងលិច របស់ខ្លួន ក្នុងការស្វែងរកសាកសព របស់ពលរដ្ឋ ដែលត្រូវបានបាញ់សម្លាប់ នៅក្នុងដែនទឹក របស់កូរ៉េខាងជើង ដោយថាខ្លួននឹងស្វែងរក សាកសពដោយខ្លួនឯង និងប្រគល់វាប្រសិនបើរកឃើញ។

កូរ៉េខាងត្បូង បាននិងកំពុងស្វែងរក សាកសពមន្ត្រីជលផល អាយុ ៤៧ ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់ ដោយទាហានកូរ៉េខាងជើង កាលពីដើមសប្តាហ៍មុន បន្ទាប់ពីលោកបានរសាត់ ទៅក្នុងដែនទឹក របស់ពួកគេ ក្បែរព្រំដែន សមុទ្រលឿង រវាងភាគីទាំងពីរ។

ប្រទេសកូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើង បានបាញ់សម្លាប់លោក ហើយបានដុតសាកសពចោល ខណៈកូរ៉េខាងជើងអះអាងថា សាកសពជនរងគ្រោះ បានលិចចូលក្នុងសមុទ្រ បន្ទាប់ពីលោក ត្រូវបានបាញ់សម្លាប់។

យោងតាមរបាយការណ៍ របស់កងនាវាចរ ភាគខាងលិច នៃកងទ័ពជើងទឹក របស់យើង កូរ៉េខាងត្បូង បានកេណ្ឌនាវាជាច្រើន រួមទាំងនាវាចម្បាំង ទៅជាសកម្មភាព ដែលសន្មតថាជាប្រតិបត្តិការរុករកមួយ ហើយអនុញ្ញាតឱ្យពួកគេ ចូលក្នុងដែនទឹក របស់យើង ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top