ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអាមេនី ព្រមានមិនឲ្យតួកគី ពាក់ព័ន្ធក្នុងជម្លោះ ជាមួយអាហ្សែបែហ្សង់

បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសអាមេនី លោក Nikol Pashinyan បានអំពាវនាវសហគមន៍អន្តរជាតិ កាលពីថ្ងៃអាទិត្យ ឲ្យធ្វើឲ្យប្រាកដថា ប្រទេសតួកគី មិនធ្វើខ្លួនឲ្យពាក់ព័ន្ធក្នុងជម្លោះ របស់អាមេនីជាមួយ នឹងអាហ្សែបែហ្សង់ ជុំវិញបញ្ហាតំបន់ Nagorno-Karabakh បង្កឲ្យមានពាក្យសម្តី គ្រោតគ្រាតជាមួយតួកគី ។

ប្រទេសតួកគី ដែលជាសម្ពន្ធមិត្ត របស់អាហ្សែបែហ្សង់ ពីមុនបានធ្វើការរិះគន់ខ្លាំងៗ ចំពោះប្រទេសអាមេនី ក្រោយការប៉ះទង្គិចគ្នា រវាងកងកម្លាំងអាមេនី និងអាហ្សែបែហ្សង់ បានផ្ទុះឡើងកាលពីពេលព្រឹក ដោយនិយាយថា ទីក្រុងយេរេវ៉ាន់ គឺជាឧបសគ្គដល់សន្តិភាព និងបានប្តេជ្ញាបន្តការគាំទ្រ របស់ខ្លួនដល់ទីក្រុងបាគូ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Nikol Pashinyan បានមានប្រសាសន៍ថា អាកប្បកិរិយា របស់ប្រទេសតួកគី អាចបង្កឲ្យមានផលវិបាក ប្រកបដោយវិនាសកម្ម សម្រាប់តំបន់ South Caucasus និងតំបន់ជិតខាងនានា ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top