ព័ត៌មានអន្តរជាតិ

ណាសាតេស្តឈុតក្រោមទឹក ជាឈុតសម្រាប់អាវកាសយានិក ស្រាវជ្រាវនៅទីអាវកាស

បរទេស៖ មកដល់ពេលនេះ គេជឿជាក់ថា អង្គការណាសា បាននិងកំពុងធ្វើការយ៉ាងមមាញឹក ក្នុងការអភិវឌ្ឍឈុតឯកសណ្ឋានថ្មីៗ សម្រាប់អាវកាសយានិក ដែលនឹងត្រៀមចូលរួម ក្នុងកិច្ចផែនការបំពេញបេសកកម្ម ទៅកាន់ឋានព្រះច័ន្ទ។

នៅសប្តាហ៍នេះ យោងតាមមន្ទីរពិសោធ the Neutral Buoyancy Lab ក្នុងទីក្រុងហ៊ូស្តុង រដ្ឋតិចសាស់ បានប្រកាសថា អង្គការណាសា កំពុងចាប់ផ្តើមធ្វើតេស្តនូវឈុតថ្មីមួយ របស់អាវកាសយានិក ដែលនឹងអាចប្រើប្រាស់ សម្រាប់កិច្ចការងារក្រោមទឹក។

តាមពិតទៅឈុតឯកសណ្ឋាននេះ នឹងមិនមែនប្រើប្រាស់ សម្រាប់ការងារ ក្រោមទឹកនៅលើភពនេះនោះទេ ប៉ុន្តែគេជឿជាក់ថា ដោយសារតែមានលក្ខណៈទំនាញ ដូចទៅនឹងទីអាវកាស ជាពិសេសឋានព្រះច័ន្ទផង។ គួរឲ្យដឹងដែរថា ណាសាបច្ចុប្បន្ន កំពុងធ្វើការងារតៀមជាច្រើន ធ្វើយ៉ាងណាដើម្បីអាចឲ្យបេសកកម្មរបស់ខ្លួន អាចវិលត្រឡប់ ទៅកាន់ភពព្រះច័ន្ទសាជាថ្មី នាឆ្នាំ២០២៤ខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top