ព្រឹត្តិការណ៍

ហេតុ​អី្វ​អ្នក​គួរតែ​វិនិយោគ​ ក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​កំពុង​ពេញនិយម​នេះ

ភ្នំពេញៈ បើទោះជា​ការវិនិយោគ នៅលើ​វិស័យ​អចលនទ្រព្យ ផ្តល់​ផលចំណេញ​ខ្ពស់​ក៏ដោយ ក៏មាន​មនុស្ស​មួយចំនួនទៀត នៅតែ​បង្ហាញ​ពី​ភាពមិនច្បាស់លាស់ ក្នុង​ចិត្ត និង​មិន​ហ៊ាន​ចូលរួម​នៅក្នុង​ការវិនិយោគ ដើម្បី​ទទួលបាន​ចំណេញ​នៅពេល អនាគត​នោះឡើយ។

ខាងក្រោម​នេះ គឺជា​ហេតុផល៤ចំណុច ដែល​អាច​ជម្រុញ​ទឹកចិត្ត​ ឱ្យមាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ។

១) ជា​ទ្រព្យ​អសកម្ម ប៉ុន្តែ​អាចបំពេញ​តម្លៃបន្ថែម​បាន

ចំណុចខ្លាំង​របស់​អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាចបំពេញ តម្លៃ​ខ្ពស់​ឡើង ស្ទើរ​រៀងរាល់ឆ្នាំ ហើយ​តម្លៃ​មិនអាច​ធ្លាក់ចុះ​ ទៅតាម​អាយុកាល​នោះទេ មានន័យថា​កាន់តែ​យូរ​កាន់តែ​មានតម្លៃ​កើនឡើង ដែលជា​ទូទៅ​មាន​ពេលវេលា​ច្រើនជាង៥ឆ្នាំ ទើប​អាច​ឃើញ​ពី​ភាពច្បាស់លាស់​នៃ​ការ​កើន​តម្លៃ។

២) អត្រា​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់

ការវិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ជាការ​វិនិយោគ​មួយ ដែលមាន​អត្រា​ខ្ពស់ ​ក្នុងការ​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ ជាង​អត្រា​អតិផរណា ។ ការវិនិយោគ​ក្នុង​អចលនទ្រព្យ ជាទូទៅ​តែង​បាន​ផល​ត្រឡប់មកវិញ ជា​មធ្យម​ប្រមាណ ៥%-១៥% ក្នុង១ឆ្នាំ ដែល​ចាត់ទុកថា ​ខ្ពស់ជាង​អត្រា​អតិផរណា និង​ខ្ពស់ជាង​អត្រា​ការប្រាក់​ ពី​ប្រាក់​បញ្ញើ នៅក្នុង​ធនាគារ។

នេះ​ជា​ហេតុផល​ចម្បង ដែល​មនុស្ស​ជាច្រើន​ងាក​មក​វិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ។

៣) បង្កើត​ប្រាក់ចំណូល​បាន​ច្រើន

ការវិនិយោគ​ក្នុង​អចលនទ្រព្យ មិនមែន​ត្រឹមតែ​ការទិញ​សម្រាប់​លក់​បន្ត ដើម្បី​ទទួល​ប្រាក់ចំណេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​អាចបង្កើត ​ប្រាក់ចំណូល​បាន​ច្រើនយ៉ាង មិន​ថា​ជា​ការជួល ​សម្រាប់​ស្នាក់នៅ ជួល​សម្រាប់​មុខ​ជំនួញ និង​ប្រើប្រាស់​ជា ប្រយោជន៍ផ្សេងៗជាដើម។ ត្រង់ចំណុច​នេះ អាច​ចាត់ទុកថា​ជា​ប្រាក់ចំណូល​មួយ ដែល​អាច​ប្រមូល​មុននឹង​ធ្វើការ​លក់​ចេញ។

ដូច្នេះ​រឿង​ដែល​វិនិយោគិន និយម​បំផុត​ក្នុង​ការទិញ​អចលនទ្រព្យ គឺ​ការជួល​ប្រចាំខែ​បន្ទាប់មក​លក់​ចេញ ដើម្បី​ទទួល​តម្លៃ​ចំណេញ​បន្ថែម។

៤) ជា​មរតក​ដល់​កូនចៅ

អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ ដែល​អាច​ផ្ទេរ​ ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន មិន​ថា​ចំពោះ​ដី លំនៅដ្ឋាន​ឬ​អគារ​សណ្ឋាគារ។ល។ ក្រៅពី​អាចជួយ​ បង្កើន​ធនធាន​ច្រើន​ដល់​ខ្លួនឯង អ្នក​ក៏​អាច​ផ្ទេរ​ទ្រព្យសម្បត្តិ ដែលមាន​តម្លៃ​ទាំងនេះ ដល់​កូនចៅ​ជំនាន់ក្រោយៗ បាន​ទៀតផង៕ ប្រភព៖ propertyarea

Most Popular

To Top