បរទេស៖ ទីបំផុតក្រោយការធ្វើប្រជាមតិ ពីសំណាក់ពលរដ្ឋនៃប្រទេសស្វីស លទ្ធផលបានបង្ហាញថា ពួកគេបានគាំទ្រដល់រដ្ឋាភិបាលស្វីស ក្នុងការបញ្ចេញកញ្ចប់ចំណាយ ប្រមាណជា៦ពាន់ប៊ីលានស្វីសហ្វ្រង់ ឬប្រមាណជា៦,៤៦ប៊ីលានដុល្លារអាមេរិក ដើម្បីដោះដូរ យន្តហោះចម្បាំងទំនើបថ្មីៗ។
ការបោះឆ្នោត ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងមក បានបង្ហាញតួលេខគួរឲ្យភ្ញាក់ផ្អើល ដោយអ្នកបោះឆ្នោតគាំទ្រផែនការនេះ មានរហូតទៅដល់៥០,២ភាគរយ ដែលវាជាលទ្ធផលយ៉ាងងាយស្រួល សម្រាប់រដ្ឋាភិបាល ដែលមានលក្ខណៈប្រពៃណី ជាមួយនឹងគ្រឿងសព្វាវុធមួយនេះ ក្នុងការសម្រេចចិត្តនិងអនុម័ត។
លទ្ធផលជាផ្លូវការនេះមានន័យថា ស្វីសនឹងអាចចាប់ផ្តើម ប្រើប្រាស់កញ្ចប់ថវិកាទាំងនេះ ចាប់ពីឆ្នាំក្រោយទៅហើយ ដោយក្នុងនោះគោលដៅ របស់រដ្ឋាភិបាលមានដូចជា យន្តហោះចម្បាំង របស់ក្រុមហ៊ុន Airbus, Dassault, Beoingនិង Lockheed Martin ជាដើម ខណៈដែលយន្តហោះចម្បាំង ដែលមានអាយុកាលចំណាស់ របស់ខ្លួនគឺ F/A-18 Hornets នឹងផុតកំណត់ត្រឹមឆ្នាំ២០៣០ ខាងមុខនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី