សុខភាព និង ផ្លូវភេទ

គន្លឹះកម្ចាត់ក្លិនស្អុយមាត់ (halitosis)

សមាគមន៍ធ្មេញអាមេរិក (American Dental Association) និយាយថា ប្រហែលពាក់កណ្តាល នៃមនុស្សពេញវ័យ មានបញ្ហាខ្យល់ដង្ហើមមិនល្អ នៅចំណុចខ្លះក្នុងឆាក ជីវិតរបស់ពួកគេ ។

បញ្ហាវេជ្ជសាស្ត្រ ដែលគេហៅថា ក្លិនស្អុយមាត់ (halitosis) វាច្រើនតែបណ្តាលមកពីការបរិភោគអាហារ ដែលមានផលប៉ះពាល់ ការជក់បារី ឬបញ្ហាស្ងួតមាត់។

ដើម្បីជួយកម្ចាត់ដង្ហើមមិនល្អ សមាគមន៍ធ្មេញអាមេរិក (American Dental Association) បានណែនាំថា ៖

ដុសធ្មេញ ២ ដងក្នុងមួយថ្ងៃ
ខ្ពុរមាត់ជាមួយទឹកសម្អាតជារៀងរាល់ថ្ងៃ
ប្រើអំបោះរូសធ្មេញ
កោសសម្អាតអណ្តាត
ប្រើទឹកមាត់នៅពេលចាំបាច់
ធ្វើឱ្យមានទឹកមាត់ ដោយការទំពារអាហារ
សម្អាតធ្មេញឱ្យបានទៀងទាត់
ឈប់ជក់បារី
ទៅជួបពេទ្យធ្មេញឱ្យបានទៀងទាត់ យ៉ាងហោចណាស់ ១ ឆ្នាំម្តង
កុំញ៉ាំអាហារមានក្លិនមាត់ខ្លាំង ញឹកញាប់ដូចជាខ្ទឹមជាដើម៕
ដោយ ៖ health

Most Popular

To Top