វាចេះព្រុសតែមិនចេះខាំទេ។
រដ្ឋាភិបាលបានប្រកាស នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា សិង្ហបុរីបានចាប់ផ្តើមប្រើប្រាស់ “ឆ្កែរ៉ូបូត” ជើងបួនដើម្បីដើរល្បាត នៅសួនសាធារណៈ ដើម្បីរំលឹកប្រជាជនរក្សាគម្លាតពីគ្នា។
រ៉ូបូតពណ៌ខ្មៅនិងលឿង ដែលមានឈ្មោះថា Spot ចាក់សំឡេងជាភាសាអង់គ្លេសថា “សូមរក្សាសិង្ហបុរី ឱ្យមានសុខភាពល្អ។ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដែលនៅជុំវិញខ្លួន សូមឈរនៅឆ្ងាយពីគ្នា យ៉ាងតិចមួយម៉ែត្រ។ សូមអរគុណ”។
កាសែតសិង្ហបុរី Straits Times បានចែករំលែកវីដេអូ នៅលើបណ្តាញសង្គម Instagram នៃឆ្កែរ៉ូបូតពិសេសនេះ កំពុងដើរល្បាតកាលពីថ្ងៃសុក្រ។
Spot ដែលសង់ឡើង ដោយក្រុមហ៊ុន Boston Dynamics នឹងល្បាតលើសួនបាយសានអាងម៉ូគីអូ ប្រវែង ៣,២ គីឡូម៉ែត្រនៅចំកណ្តាលបេះដូង នៃប្រទេសសិង្ហបុរី។
ការសាកល្បងដំបូងរបស់វា នឹងដំណើរការរយៈពេលពីរសប្តាហ៍ មុនពេលវាត្រូវគេយកមក ល្បាតជាផ្លូវការ៕ ប្រភព៖ sabay