ព្រឹត្តិការណ៍

អាមេរិក បញ្ជូនអ្នកការទូតកំពូល ទៅកូរ៉េខាងត្បូង ខណៈក្រុងសេអ៊ូល ស្នើបញ្ចប់សង្គ្រាម កូរ៉េ

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ នៅទីនោះ។

ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ លោកធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានស្នើឱ្យប្រកាសបញ្ចប់សង្គ្រាម កូរ៉េ ជាមធ្យោបាយមួយដើម្បីនាំកូរ៉េខាងជើង ត្រឡប់ទៅតុពិភាក្សាវិញជុំវិញដំណើរ ការដកហូតនុយក្លេអ៊ែររបស់ខ្លួន។

នេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច ៣ប្រទេសរបស់លោក ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ នេះបើយោងតាមនាយកដ្ឋានរដ្ឋ។

គួរបញ្ជាក់ថា ដំបូងលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ជាកន្លែងដែលលោកនឹងជួបជាមួយសមភាគីរបស់លោកមកពីអូស្ត្រាលី ឥណ្ឌា និងជប៉ុន នៅក្នុងវេទិកាបួនផ្លូវ ដែលគេស្គាល់ថា Quad៕ដោយ ឈូក បូរ៉ា

Most Popular

To Top