កីឡា

ខេត្តកណ្តាល បើកការប្រកួតកីឡាប៉េតង់ថ្នាក់ខេត្ត ដើម្បីចម្រាញ់រកជើងខ្លាំង ត្រៀមប្រកួតជើងឯកប៉េតង់ ពានរង្វាន់ “គរុគុណ”

ខេត្តកណ្តា ៖ មន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តា បើកការប្រកួតកីឡាប៉េតង់ ជ្រើសរសើជើងឯកថ្នាក់ខេត្តរបស់ខ្លួន ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២០ ដើម្បីចម្រាញ់រកកីឡាករ មានសមត្ថភាព តំណាងឲ្យខេត្តកណ្តាល ទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ “គរុគុណ” របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាលមានប្រសាសន៍ថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះ ដោយមានការចង្អុល បង្ហាញពីលោកអភិបាលខេត្ត ដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំង ទៅចូលរួមប្រកួតថ្នាក់ជាតិ នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត។

ការប្រកួតពានថ្នាក់ខេត្តឆ្នាំនេះ មានការធ្លាក់ចុះ នូវក្រុមចូលរួមមួយចំនួន បើធៀបជាមួយពានរង្វាន់ ៧មករាកន្លងទៅ ដោយសាតែបញ្ហាកូវីដ១៩។ តែយ៉ាងណា លោកនៅតែជឿជាក់ថា នឹងជ្រើសបានកីឡាករល្អ ចេញពីការប្រកួតថ្នាក់ខេត្តនេះ។

ការប្រកួតប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល មានក្រុមយុវជនចូលរួមចំនួន ១២ក្រុម និងក្រុមកីឡាករវ័យចាស់ចំនួនន ១២ក្រុម។ គួរដឹងដែរថា សម្រាប់ការប្រកួត ប៉េតង់ពានរង្វាន់ “គរុគុណ” របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានកីឡាប៉េតង់ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕ ដោយ៖លី ភីលីព

Most Popular

To Top