កីឡាករខ្សែបម្រើ Toni Kroos ត្រូវបានគេជឿជាក់ថានឹងអាចខកខានការប្រកួតទាំងឡាយរបស់ Real Madrid យ៉ាងហោចណាស់រយៈពេល២សប្តាហ៍ បន្ទាប់ពីបានទទួលរងរបួសសាច់ដុំក្នុងការប្រកួតជ័យជំនះលើក្រុម Real Betis កាលពីចុងសប្តាហ៍កន្លងមក។
កីឡាករ Kroos សញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានគេផ្លាស់ប្តូរចេញតាំងតែពីមុនពាក់កណ្តាល តង់ទី១មកម្ល៉េះហើយទើបមកដល់ថ្ងៃនេះ Real Madrid បានធ្វើការប្រកាសជាផ្លូវការថាកីឡាករពិតជាទទួលរងរបួសសាច់ដុំ ជើងខាងឆ្វេងពិតមែន។
ក្រៅតែពីអវត្តមានឲ្យក្លឹបហើយនោះ Kroos ក៏នឹងរបូតឧិកាសបង្ហាញខ្លួនឲ្យជម្រើសជាតិ ក្នុងការប្រកួតជាច្រើនដូចជា UEFA Nation League ដែលនឹងត្រូវប៉ះអ៊ុយក្រែនស្វីសនិងអាល្លឺម៉ង់ខណៈការប្រកួតមិត្តភាពប៉ះតួកគីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី