ខ្សែប្រយុទ្ធ Lionel Messi ត្រលប់ចូលជម្រើសជាតិអាហ្សង់ទីនវិញបានហើយនៅខែវិច្ឆិកាឆ្នាំ២០១៩នេះ ក្រោយពីអស់បម្រាម៣ខែមក។
រូបគេជាមួយជាមួយមិត្តរួមក្រុមម្នាក់ទៀត Sergio Aguero នឹងចូលលេងឱ្យអាហ្សង់ទីនក្នុងការប្រកួតមិត្តភាពទល់ក្រុមប្រេស៊ីលនិងអ៊ុយរុយហ្គាយនៅខែវិច្ឆិកានេះ។ វាជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រ ព្រោះថាពួកគេពិតជាចង់ឃើញ Messi លេងឱ្យជម្រើសជាតិអាហ្សង់ទីនណាស់។ ប្រធានក្រុមរូបនេះ ជាប់ពិន័យ៣ខែកន្លងទៅ ដោយសារតែចោទ Copa America ថារៀបចំឡើងដើម្បីយកឱ្យក្រុមប្រេស៊ីល និងមានអំពើពុករលួយក្នុងព្រឹត្តិការណ៍នេះ។
Lionel Messi មានបំណងធំមួយជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដោយរូបគេចង់ឈ្នះពានឱ្យបានជួនប្រទេសជាតិ។ ស្របពេលកន្លងមក ក្រុមនេះបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រច្រើនលើកមកហើយ ប៉ុន្តែចុងក្រោយបរាជ័យរហូត៕
ប្រភព៖Sabay</p